រថយន្ត​ស៊េរី​ទំនើប​ស្រី​ស្អាត ម៉ូ​លីកា ត្រូវ​រ៉ឺម៉ក​ក្មេង​ប្រុស​ម្នាក់​បុក​រង​ការខូចខាត​យ៉ាងដំណំ ស្រាប់តែ​នាយ ពែ​កមី ពោល​ពាក្យ​បែបនេះ

ភ្នំពេញ ​៖​ អតីត​តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​រ៉ុ​កក​ញ្ញា ម៉ូ​នី​កា កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែ​តុលា ឆ្នាំ​២០១៩​នេះ ​បាន​ជួប​រឿង​ស៊យ​មួយ ​ខណៈ​ដែល​រថយន្ត​ស៊េរី​ទំនើប​របស់​នាង​កំពុង​បើក​សុខៗ​ក៏​ស្រាប់​តែ​មាន​ម៉ូតូ​រ៉ឺម៉ក​មួយ​គ្រឿង​បើកបរ​ដោយ​ក្មេង​ប្រុស​មិនទាន់​គ្រប់​អាយុ​ម្នាក់ ​បាន​បើក​វ៉ា​ខាង​ស្តាំ​បណ្តាល​ឲ្យ​រេ​ចង្កូត​ទៅ​បុក​រង​ការខូចខាត​យ៉ាងដំណំ។

អានបន្ត

ស្អាត​ណាស់! ពេជ្រ សោភា និង ឆឹ​ម សក្កដា ទីបំផុត​ទម្លាយ​រូប​Pre Wedding​ត្រៀម​ជិត​ដល់​ថ្ងៃ​ចូល​រោងការ

ភ្នំពេញ ​៖​ ក្រោយពេល​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ផ្អែមល្ហែម​កៀកកើយ​គ្នា​បង្អួត​ភ្នែក​មហាជន​ដោយ​មិនមាន​ការ លាក់លៀម ​និង​បើកចំហ​នោះ ​តារាចម្រៀង​ហង្ស​មាស​អ្នកនាង ពេជ្រ សោភា និង​លោក ឆឹ​ម កក្កដា ទីបំផុត​ បាន​ទម្លាយ​ជា​ផ្លូវការ​នូវ​រូបថត​ដ៏​ស្រស់​ស្អាត​មុន​ថ្ងៃ​ចូល​រោងការ​គឺ​រូប​Pre Wedding។

អានបន្ត

ស៊ុំ សុ​ម៉ាលី បាន​ត្រឹម​ទឹកភ្នែក​ម៉ាត់ៗ​ ពេល​រម្លឹក​ដល់​រឿង​ស្វាមី​មាន​ស្រី​ក្រៅ

​ភ្នំពេញ ​៖ ​តារា​សម្តែង​សាច់​ខ្ចី​អ្នកនាង ស៊ុំ សុ​ម៉ាលី ដូចដែល​មហាជន​បានដឹង​គ្រប់គ្នា​ហើយ​ថា​មុននេះ ​នាង​បានប្រកាស​បើកចំហ​ជា​សាធារណៈ​នូវ​រឿងរ៉ាវ​អាស្រូវ​របស់​ស្វាមី​លួចលាក់​មាន​ស្រី​ថ្មី​ទាំង​ដែល​នាង​និង​ស្វាមី​រូបនោះ​លែងលះគ្នា​មិនទាន់​ដាច់​ស្រេច​ផង​នោះ​។​ ដំណឹង​នេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ ខណៈដែល​នាង​ដាច់ចិត្ត​ទម្លាយ​ដូច្នេះ។

អានបន្ត

បាត់​មុខ​ពី​សិល្បៈ​យូរឆ្នាំ​ ឃុំ ប៉ុណ្ណា​ដែ​ត ​​ឡើង​តំណែង​ជា​មន្ត្រី​នគរបាល​យ៉ាង​ភ្ញាក់ផ្អើល

ភ្នំពេញ​ ៖ ​រូបភាព​ជាច្រើន​សន្លឹក​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ឯកសណ្ឋាន​មន្ត្រី​នគរបាល​ជាច្រើន​សន្លឹក​របស់​តារាចម្រៀង​ប្រុស​លោក ឃុំ បុ​ណ្ណា​ដែ​ត មុននេះ ​ត្រូវ​បាន​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យក​ទៅ​ចែករំលែក​យ៉ាង​ព្រោងព្រាត​បង្ក​ការចាប់អារម្មណ៍​ និង​ភ្ញាក់ផ្អើល​ខ្លាំង​ដល់​ទស្សនិកជន។

អានបន្ត

នាយ ចឺម ប្រតិកម្ម​លើ​ករណី​ ប្រកាស​ផ្តួល​តារា​រៀមច្បង ខេមរៈ សិរីមន្ត ត្រឹម​រយៈពេល​១​ឆ្នាំ

ភ្នំពេញ ​៖​ អតីត​តារា​កំប្លែង ​និង​បច្ចុប្បន្ន​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ​នាយ​ចឺម​ បាន​ប្រតិកម្ម ​បន្ទាប់ពី​មានការ​ចុះផ្សាយ​ និង​លើកឡើងថា ​លោក​មាន​ចេតនា​ចង់​ផ្ដួល ឬ​ប្រជែង​ឲ្យ​ដាច់​តារា​ប្រុស​រៀមច្បង​លោក ខេមរៈ សិរីមន្ត ដោយ​ប្រើពេល​ត្រឹមតែ​១​ឆ្នាំ​ប៉ុណ្ណោះ​។​ ករណីនេះ​ត្រូវបាន​នាយ ចឺម បញ្ជាក់ថា ​នាយ​មិនដែល​ថ្លើមធំ​ប្រកាស​ពី​ចេតនា​ដូច្នេះ​ឡើយ។

អានបន្ត

ថ្លើមធំ​ណាស់! រថយន្ត​Higlander​របស់​ប្អូន​តារា​សម្តែង​ភេទ​ទី​៣ យ៉េ​យ៉េ ត្រូវបាន​លោក​ចោរ​ដៃ​ឆៅ​លួច​យកទៅ​ដោយ​សុវត្ថិ​ភាព

ភ្នំពេញ ​៖ រថយន្ត​Higlander​របស់​ប្អូន​តារា​សម្តែង​ភេទ​ទី​៣​កញ្ញា យ៉េ​យ៉េ កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩​ម្សិលមិញ ​ត្រូវបាន​លោក​ចោរ​ថ្លើមធំ​លួច​យកទៅ​បាត់​ដោយ​សុវត្ថិភាព​ ខណៈពេល​នេះ​ម្ចាស់​រថយន្ត​បានប្រកាស​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ជួយផ្តល់​ដំណឹង​ ប្រសិនបើ​ប្រទះឃើញ​ភិនភាគ​ដូចដែល​បាន​ប្រកាស​នេះ។

អានបន្ត

ឆ្នាំ​ទៅយក​មិនបាន​ ឆ្នាំនេះ​ជា សុវណ្ណ​រិ​ទ្ធ នាំ​របស់​ពិសេស​ជូន​ភរិយា​ទាល់តែ​បាន​ ពិតជា​រំភើប​ជំនួស

ភ្នំពេញ​ ៖​ ពិធីករ​ប្រុស​មាន​ប្រជាប្រិយភាព​លោក ជា វណ្ណ​រិ​ទ្ធ ពិតជា​ធ្វើ​ឲ្យ​ភរិយា​របស់ខ្លួន​រំភើប​មិន​ស្ទើរ​ ខណៈដែល​ស្ងា​ត់ៗ ​តារា​ប្រុស​រូបនេះ ​បាន​នាំ​របស់​ពិសេស​ជូន​ជាការ​ដូរ​ដល់​ភរិយា ​ស្របពេល​ដែលមាន​ទស្សនិកជន​​ ​មិនតិច​ឡើង​ដែល​បង្ហាញ​ពី​អារម្មណ៍​រំភើប​ជំនួស​ផង​នោះ។

អានបន្ត

វីរៈ និ​ច រែក​ចិត្ត​ឱកាស​ពីរ​ដើរ​ព្រម​គ្នា​ក្នុង​ពេល​តែមួយ

ភ្នំពេញ​ ៖​ តារា​ស្រី​រាង​តូច​ច្រឡឹង​ទម្រង់​មុខ​កូនកាត់​កញ្ញា វីរៈ និ​ច ពេលនេះ ​បានបង្ហាញ​ពី​អារម្មណ៍​រារែក​ក្នុង​ចិត្ត​ខណៈដែល​បច្ចុប្បន្ន​នាង​មានឱកាស​សម្រាប់​ខ្លួនឯង​ដល់​ទៅ​ពីរ​ ហើយ​សុទ្ធតែ​សំខាន់​និង​ស្រលាញ់​ដូចៗ​គ្នា​ដែល​មិនអាច​ឲ្យ​តារា​ស្រី​រូបនេះ​បោះបង់ចោល​មួយ​ទុក​មួយ​នោះឡើយ ​ទើប​នាង​ពោល​ពាក្យ​ត្រូវតែ​ស៊ូ។

អានបន្ត

ជុំ លី​ណូ ស្នើ​​ឲ្យ​បុគ្គលិក​បម្រើ​ការងារ​នៅតាម​ស្ថានីយ​ការ៉ាស់​សាំង​មួយ​ចំនួន​ ត្រូវ​ចាក់​សាំង​គ្រប់​លីត្រ​ដល់​អតិថិជន

ភ្នំពេញ​ ៖ ​តារា​ចម្រៀង​ប្រុស​ម្ចាស់​បទ​ទឹក​ម្តាយ​លើ​ខ្នោះដៃ​កូនលោក ជុំ លី​ណូ ​បាន​ជួប​រឿង​ស្ទើរ​នឹកស្មាន​មិន​ដល់​ ដែល​ត្រូវបាន​បុគ្គលិក​នៃ​ស្ថានីយ​ចាក់​សាំង​មួយកន្លែង​បំបាត់​លីត្រ​ ខណៈដែល​កន្លងមក​ក៏​ធ្លាប់​ត្រូវបាន​មហាជន​រិះគន់​លើ​ករណី​នេះ​ជាច្រើន​ផងដែរ។

អានបន្ត

ក្ដុកក្ដួល​ណាស់!​ សិស្ស​និទ្ទេស​A​ម្នាក់​ សម្រេច​តាម​បណ្តាំ​ឪពុក​ ថតរូប​ជាមួយ​សម្តេច​តេ​ជោ ​តែ​អកុសល​ឪពុក​ត្រូវ​បូជា​ព្រឹក​នេះ

ភ្នំពេញ ​៖​ ពិតជា​រឿង​ដ៏​គួរ​ឲ្យ​ក្ដុកក្ដួល ​និង​រន្ធត់ចិត្ត​អាណិត​សិស្ស​ស្រី​និទ្ទេស​A​ម្នាក់ ​ដែល​បាន​ធ្វើតាម​បណ្ដាំ​ និង​បំណង​របស់​ឪពុក​​មុន​ពេល​​​ស្លាប់ ​ដោយ​ប្រាប់​កូនស្រី​របស់​ខ្លួន​ធ្វើ​យ៉ាង​ណា ​ត្រូវ​ថតរូប​អនុស្សាវរីយ៍​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​បាន​ នៅ​ពេល​ដែល​ចូលជួប​ជាមួយ​សម្តេច​។​ ប៉ុន្តែ​ជា​អកុសល​មិន​ទាន់​ បាន​រូបថត​កូន​ផង​ ក៏​ស្លាប់​ និង​ត្រូវ​បូជា​នៅ​ព្រឹក​ថ្ងៃនេះ។

អានបន្ត