ក្រុមហ៊ុន Nat Chareya (9NY) ​ទទួល​បាន​ពានរង្វាន់​ SO​ពី​ប្រទេស​ថៃ​ ចំពោះ​ផលិតផល​ល្អ មាន​ទីផ្សារ និង​មាន​សន្ទុះ​នៃ​ការ​លក់​ខ្លាំង

ភ្នំពេញ ​៖ ​កាល​ថ្ងៃ​ទី​២៧ ​ខែ​តុលា ​ឆ្នាំ​២០១៩ ក្រុមហ៊ុន Nat Chareya (9NY)​មាន​កិត្តិយស ដែល​បាន​ទទួល​ពានរង្វាន់ ​SO​ ពី​ប្រទេស​ថៃ ចំពោះ​ផលិតផល​ល្អ មាន​ទីផ្សារ និង​មាន​សន្ទុះ​នៃ​ការ​លក់​ខ្លាំង ពីព្រោះ​តែមាន​ការគាំទ្រ​ច្រើន​ពី​អតិថិជន​ច្រើន។

អានបន្ត

គួរ​ឲ្យ​ច្រណែន​ណាស់! ព្រាប សុវត្ថិ ទោះបី​កូន​ធំៗ​ហើយក៏​ពិតមែន តែ​គ្រួសារ​មាន​សុភមង្គល​ខ្លាំង

ភ្នំពេញ ​៖​ កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​លោក ព្រាប សុវត្ថិ មិន​ត្រឹមតែ​រក្សាបាន​ទីផ្សារ​គាំទ្រ​ខ្ពស់​និង​ប្រជាប្រិយ​ភាពខ្លាំង​នោះទេ​ តារា​ប្រុស​រូបនេះ​ ក៏ត្រូវ​បាន​ទស្សនិកជន​ជាច្រើន ​បាន​សម្តែង​ការ​លើក​សរសើរ​ និង​គាំទ្រ​ផងដែរ​ ក្រោយ​ពេលដែល​សុភមង្គល​គ្រួសារ​ ក៏​ស្ថិតស្ថេរ​ ហើយ​មាន​សុភមង្គល​ផង​នោះ។

អានបន្ត

ក្រោយ​បែកធ្លាយ​រូប​ឱប​ថើប! តូ​តា បំភ្លឺ​ជុំវិញ​ភាព​ស្និទ្ធស្នាល​ជាមួយ អ៊ី​ណូ

ភ្នំពេញ ​៖​ តារា​សម្តែង​និង​ថៅកែ​ហាង​សមុទ្រ​កញ្ញា តូ​តា ថ្មីៗ​នេះ ​បានធ្វើ​ឲ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​ខ្លាំង​ ក្រោយពេល​បែកធ្លាយ​រូបភាព​ថត​ស្និទ្ធស្នាល​ និង​ឱបថើប​កៀក​កើយ​គ្នា​ជាមួយ​តារា​ចម្រៀង​ប្រុស​លោក អ៊ី​ណូ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក។

អានបន្ត

ខេ​ម ស្ទើរ​រលីងរ​លោង​ទឹកភ្នែក​ ក្រោយពេល​អ្នកគាំទ្រ​ហៅ​Idol​ពេញៗ​មាត់​ក្នុង​កម្មវិធី​មួយ

ភ្នំពេញ ​៖ ​តារា​ចម្រៀង​សំឡេង​ស្អក​របស់​ផលិតកម្ម​ថោ​ន​លោក ខេ​ម បានបង្ហាញ​អារម្មណ៍​រំភើប​ខ្លាំង​ស្ទើរ​រ​លីងរ​លោង​ទឹកភ្នែក​ បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​កាន់​ខ្លាំង​ពី​សំណាក់​មហាជន​ និង​បណ្តា​យុវវ័យ​ទាំងប្រុស​ទាំងស្រី ​គ្រា​ដែល​បង្ហាញ​វត្តមាន​ចេញ​ច្រៀង​នៅតាម​បណ្តា​កម្មវិធី​ប្រគំ​តន្ត្រី។

អានបន្ត

អាន​ហើយ​ញាក់​សាច់!​ នារី​ស្រស់​ស្អាត​ម្នាក់​ប្រៀបធៀប​ស្ត្រី​ជា​ប្រពន្ធ​ និង​ស្រី​រកស៊ី​គឺ​ផ្ទុយ​គ្នា​ស្រឡះ​ដែល​ប្រុសៗ​មួយ​ចំនួន​ត្រូវ​ដឹង

ភ្នំពេញ ​៖ ​នារី​ស្រស់​ស្អាត​ម្ចាស់​Account Facebook​មួយ​មាន​ឈ្មោះថា Bee Nalika ថ្លែង​សារ​ផ្តាំ​ទៅ​ប្រុសៗ​មួយចំនួន​ ដែល​ចូលចិត្ត​ស្រី​ក្រៅ​លួចលាក់​ក្បត់ចិត្ត​ប្រពន្ធ​ និង​កូន​បង្ក​ការចាប់អារម្មណ៍​ដល់​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុក។ នេះ​អាចជា​សារ​មួយ​ដើម្បី​ដាក់​អារម្មណ៍​ប្រុសៗ​កំហូច​ដែល​ចូលចិត្ត​ស៊ី​ស្រី​ក្រៅ​ផ្ទះ​មិន​គិតពី​ទឹកចិត្ត​ប្រពន្ធ​ផងដែរ។

អានបន្ត

ភិន សុ​ដា​លី​ស ធ្វើ​ខួបកំណើត​ឲ្យ​កូនស្រី​ជាមួយ​នឹង​ការ​តុបតែង​ខ្លួន​ប្លែក​ភ្នែក

ភ្នំពេញ ​៖​ បើទោះបីជា​ រស់​ក្នុង​ជីវិត​ជា​ស្ត្រី​មេម៉ាយ​អស់​រយៈពេល​៣​ឆ្នាំ​មកនេះ ក៏ពិតមែន តែ​អ្នកនាង ភិន សុ​ដា​លី​ស បាន​បំពេញ​តួនាទី​ជា​ម្ដាយ បាន​យ៉ាង​ល្អ​ចំពោះ​កូនស្រី ដែល​ជា​ដំណក់​ឈាម​រួមគ្នា​ជាមួយនឹង​លោក ប៉ែន ចំ​រ៉ុង។ ជាក់ស្ដែង ​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​បង្ហាញ​ក្ដី​ស្រឡាញ់ និង​កាតព្វកិច្ច​ចំពោះ​កូនស្រី​ខ្លួន​នោះ អ្នកនាង ភិន សុ​ដា​លី​ស កាលពី​យប់​ម្សិលមិញ បាន​ធ្វើ​ខួបកំណើត​ឲ្យ​កូនស្រី​របស់​ខ្លួន​គម្រប់​ខួប​៣​ឆ្នាំ ជាមួយ​នឹង​ការ​តុបតែង​ខ្លួន​ភ្នែក​តែម្ដង ទាំង​រូប​នាង កូនស្រី អ្នកចូលរួម​ ក៏ដូចជា​កម្មវិធី​ទាំងមូល​នោះ។ បង្ហោះ​រូប​ជាច្រើន​សន្លឹក​ក្នុង​ថ្ងៃ​ខួបកំណើត​កូនស្រី​ខ្លួន​នេះ អ្នកនាង ភិន សុ​ដា​លី​ស បានធ្វើការ​ថ្លែងអំណរគុណ​ចំពោះ​ភ្ញៀវ​ ដែល​បាន​ចូលរួម​ថា «​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកតា​លោកយាយ​អ៊ំ​ពូ​មាន​មីង​បងប្អូន​និង​មិត្ត​ភ័ក្ត្រ​ទាំងអស់គ្នា ដែល​បានផ្ដល់​កិត្តិយស ចូលរួម​កម្មវិធី​ខួបកំណើត​កូន​ខេ​ត​គម្រប់​អាយុ 3 ឆ្នាំ​ អរគុណ​ចំពោះ​ការ​រាប់អាន»។ ងាក​មក​លោក ប៉ែន ចំ​រ៉ុង ដែល​ជា​ឪពុក​ក្មេង​នោះ​វិញ កាលពី​ពេល​ថ្មី​នេះ បាន​បង្ហោះ​រូបភាព​Pre Wedding ជាច្រើន​សន្លឹក ជាមួយ​អនាគត​ភរិយា ដោយ​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​កៀកកើយ​យ៉ាង​មាន​ក្ដី​សុខ មុននឹង​ពិធី​មង្គលការ​របស់​ពួកគេ ដែល​គ្រោង​ធ្វើ​នៅ​ខែក្រោយ​នេះ ប៉ុន្តែ​មិនទាន់​ដឹង​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​នៅឡើយ​ទេ៕  

អានបន្ត

ក្រោយ​រង​ការ​រិះគន់ សុខ ស្រី​នាង​ថា រឿង​ខ្លះ​អ្នក​អាច​មើល​ឃើញ​តែមួយ​ជ្រុង​តូច​នៅ​ខាង​មុខ

ភ្នំពេញ ៖ ក្រោយពី​រង​ការរិះគន់​បាញ់​ចាក់​ស្រោច​មក​លើ​ខ្លួន​រឿង​ទម្លាក់​ក្មេងស្រី​ម្នាក់​ចេញពី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian Idol Junior​អ្នកនាង សុខ ស្រី​នាង​  ក៏បាន​បង្ហោះ​សារ​ឆ្លើយតប​នឹង​ការរិះគន់​នោះ។

អានបន្ត

អ្នក​មេម៉ាយ​ចាយ​រាង សុខ ស្រី​នាង រង​ការរិះគន់​ ក្រោយ​ជម្រុះ​បេក្ខភាព​កុមារី រ៉​ន ណាវី

ភ្នំពេញ ​៖​ តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស ​និង​ទើប​ក្តាប់បាន​ឱកាស​ជា​គណៈកម្មការ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian Idol Junior​អ្នកនាង សុខ ស្រី​នាង បាន​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ទស្សនិកជន​ បន្ទាប់​តារា​ស្រី​រូបនេះ​បានសម្រេច​ទម្លាក់​បេក្ខភាព​កុមារី រ៉​ន ណាវី ចេញពី​កម្មវិធី​។​ ខណៈ​មានការ​លើកឡើងថា ​តើ​នាង​មាន​សមត្ថ​ភព​ឬទេ?

អានបន្ត

មុន​ចេញ​ទៅ​កូរ៉េ! សាន ផានិត ទទួល​បាន​កាដូរ​ធំ​ប្រចាំ​ជីវិត​គួរ​ឲ្យ​រំភើប

ភ្នំពេញ ​៖​ តារា​ចម្រៀង​ជើងចាស់​លោក សាន ផានិត រំភើប​មិន​ស្ទើរ​នោះ​ឡើយ​ ​នៅ​ក្នុង​ខែ​នេះ ​អាច​ទទួល​បាន​ដំណឹង​ល្អ​ចំនួន​២​ព្រម​គ្នា​ ដោយ​ដំណឹង​ទី​មួយ​គឺ​លោក​ទទួល​បាន​ការ​អញ្ជើញ​ចេញទៅ​ច្រៀង​នៅ​លើ​ទឹកដី​ប្រទេស​កូរ៉េ​ជាថ្មី​ និង​ដំណឹង​ធំ​ទី​២​ គឺ​លោក សាន ផានិត ទទួលបាន​ការដូ​ចំណងដៃ​កូន​ទី​២​យ៉ាង​ស្រស់ស្អាត​មុនពេល​ចេញទៅ​ច្រៀង​សម្តែង​នៅ​ប្រទេស​កូរ៉េ។

អានបន្ត

ពិតជា​តាម​ខាំ​មិន​លែង​មែន! ច​ន ចន្ទលក្ខិណា ត្រូវ​បុរស​ម្នាក់​ដៀល​កប់ៗ​មាត់​រឿង​មិន​ចេញមុខ​ប្រតិកម្ម​ករណី…

ភ្នំពេញ ​៖ ​តារា​សម្តែង​និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា មុននេះ ​ត្រូវបាន​បុរស​ម្នាក់​ចេញមុខ​រិះគន់​យ៉ាង​ចាស់ដៃ​លើ​ករណី​ដែល​តារា​ស្រី​រូបនេះ​មិន​ចេញមុខ​ប្រតិកម្ម​លើ​ករណី​ដែល​ខ្មែរ​លួច​ចម្លង​ស្នាដៃ​ភាពយន្ត​ថៃ​យកមក​ថត​ឡើងវិញ​ ហើយ​ត្រូវបាន​អ្នកដឹកនាំ​ថៃ​ប្រកាស​ប្តឹង​លើ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ដែល​បាន​ចាក់​បញ្ចាំ។

អានបន្ត