អ្នក​មេម៉ាយ​ចាយ​រាង សុខ ស្រី​នាង រង​ការរិះគន់​ ក្រោយ​ជម្រុះ​បេក្ខភាព​កុមារី រ៉​ន ណាវី

ភ្នំពេញ ​៖​ តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស ​និង​ទើប​ក្តាប់បាន​ឱកាស​ជា​គណៈកម្មការ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian Idol Junior​អ្នកនាង សុខ ស្រី​នាង បាន​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ទស្សនិកជន​ បន្ទាប់​តារា​ស្រី​រូបនេះ​បានសម្រេច​ទម្លាក់​បេក្ខភាព​កុមារី រ៉​ន ណាវី ចេញពី​កម្មវិធី​។​ ខណៈ​មានការ​លើកឡើងថា ​តើ​នាង​មាន​សមត្ថ​ភព​ឬទេ?

នៅក្នុង​វគ្គ Judge Audition សប្ដាហ៍​ទី ២ នេះ ​កុមារី រ៉​ន ណាវី បានជ្រើសរើស​បទ​សម័យ​ពី​ដើម​មាន​ចំណងជើង​ថា បូរី​ជូ​ឡុង ច្រៀង​បាន​យ៉ាង​ពីរោះ ​ប៉ុន្តែ​បន្ទាប់​ច្រៀង​ចប់​ត្រូវ​បាន​អ្នកនាង សុខ ស្រី​នាង ផ្តល់​ជា​មតិ ​និង​លើកឡើង​ពី​ចំណុច​ខ្វះខាត​របស់​ប្អូនស្រី​រហូត​សម្រេច​ឲ្យ​ចាក​ចេញពី​កម្មវិធី។ចំណែកឯ​លោក ព្រាប សុវត្ថិ និង​លោក ឆន សុ​វណ្ណា​រាជ បាន​ឆ្លើយ​ផ្តល់​ឱកាស​ដល់​ប្អូនស្រី​នូវ​ចម្លើយ យេ​ស។

ដោយសារតែ​ការ​ជម្រុះ​កុមារី រ៉​ន ណាវី ពី​សំណាក់​តារា​ស្រី​អ្នកនាង សុខ ស្រី​នាង នេះ ​ទើប​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​ផ្ទុះ​ការរិះគន់​ចំពោះ​ការសម្រេច​បែបនេះ​។​ ខណៈដែល​ក្នុងនោះ​អ្នកនិពន្ធ​នៅ​ហង្ស​មាស​ លោក លី ស៊ីន​ហួន ក៏បាន​បង្ហាញ​ក្ដី​ហួសចិត្ត​ចំពោះ​ការសម្រេចចិត្ត​របស់ សុខ ស្រី​នាង ដូច្នេះ​ដែរ​ថា មិន​សម​ឲ្យ​គ្នា​ធ្លាក់​នោះទេ​។​ តើ​មហាជន​យល់ឃើញ​យ៉ាងណាដែរ​?៕

Related posts