អ្នក​ខ្លះ​មិនទាន់​​​​​បាន​ជិះ​ផង​ ​ ស្រាប់តែ​ពូ​ម្នាក់​ទិញ Honda Dream ស៊េរី​ឆ្នាំ ២០២០​អូស​រ៉ឺម៉ក​កង់​បី​​យ៉ាង​ព្រងើយ ​ជាមួយ​តម្លៃ​ដាច់​ផ្ងារ

ភ្នំពេញ ​៖ ស្រប​ពេលដែល​ក្រុមហ៊ុន​Honda​ បានដាក់​បង្ហាញ​និង​ចេញលក់​ផ្លូវការ​នូវ​ម៉ូតូ Honda Dream ស៊េរី​ឆ្នាំ ២០២០​នោះ​ថ្មីៗ​នេះ​ ក៏​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​មួយ​ ដោយសារ​តែមាន​ពូ​ម្នា​ក់ បាន​ទិញ​ម៉ូតូ​Honda Dream ស៊េរី​ឆ្នាំ ២០២០​យកទៅ​កែច្នៃ​ដើម្បី​ដាក់​រ៉ឺម៉ក​កង់​បី​សម្រាប់​ដឹក​ភ្ញៀវ​យ៉ាង​ត្រជាក់​ល្ហឹម។

យ៉ាងណាមិញ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​មជ្ឈដ្ឋាន​មហាជន​ខាងក្រៅ​ បន្ទាប់ពី​បានឃើញ​រូ​ប​ភាព​បែប​ គឺ​គ្រប់គ្នា​មាន​ការធ្វើ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ ខណៈ​មានមតិ​ខ្លះ​បាន​លើកឡើងថា​ពួកគេ​មិនទាន់បាន​ជិះ​ផង​បែរជា​ពូ​​ម្នាក់នេះ​ទិញយក​មក​អូស​រ៉ឺម៉ក​កង់​បីយ៉ាង​ឡូយ​បញ្ឈឺ​ចិត​អ្នក​ដែល​មិនទាន់​មានលទ្ធភាព​ទិញ​ទៅវិញ។

សូមបញ្ជាក់ថា ​ក្រុមហ៊ុន Honda កាលពី​ល្ងាច​ថ្ងៃទី​០៣​ ខែតុលា​កន្លងមកនេះ ​បានដាក់​បង្ហាញ​នូវ​ម៉ូតូ Honda Dream ស៊េរី​ឆ្នាំ ២០២០ ជា​ផ្លូវការ​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​។​ ជាមួយ​ការ​ទន្ទឹង​រង់ចាំ​របស់​អតិថិជន​របស់ខ្លួន​ម៉ូតូ Honda Dream ស៊េរី​ឆ្នាំ ២០២០ បានប្រកាស​ចេញមក​ជា​មួយ​ការ​រចនា​តែម​ថ្មី ដោយ​ការរួមបញ្ចូល​គ្នា​រវាង​សរសៃ​ពណ៌​មាន​ឆ្អិនឆ្អៅ លាយឡំ​ជាមួយ​ប្លាទីន​ចែងចាំង រំលេច​ដោយ​ក្រឡា​ពេជ្រ​យ៉ាង​ឥតខ្ចោះ។

មិន​ខុសពី​ស៊េរី​មុនៗ Honda Dream ឬ​អា​សង់​នេះ នៅតែ​បំពាក់​មក​ជាមួយនឹង​ក​ម្លាំ​ង​ម៉ាស៊ីន ១២៥ សេ​សេ​ប្រើ​ចង្កឹះ​លេខ​ប្រព័ន្ធ ៤ លេខ​(​លេខ​វិល​) ដដែល​។ ចំពោះ​តម្លៃ​វិញ បើ​តាម​ដេប៉ូ​មួយ​ចំនួន​ប្រាប់​ថា រហូត​ដល់​២៧០០​ដុល្លារ​ជាង​ឯណោះ៕

Related posts