អ្នកគាំទ្រ​លេង​មួយ​ក្បាច់​នេះ ​សុគន្ធ ថេ​រ៉ា​យុ ​រំភើប​មិន​ស្ទើរ​ទេ

ភ្នំពេញ​ ៖​ តារា​ចម្រៀង​របស់​ផលិតកម្ម​ថោ​ន​លោក សុគន្ធ ថេ​រ៉ា​យុ បាន​បង្ហាញ​ពី​អារម្មណ៍​ភ្ញាក់ផ្អើល​និង​រំភើប​ខ្លាំង ​ក្រោយ​ពេល​ដែល​លោក​ត្រូវបាន​ក្រុមគ្រួសារ​និង​អ្នកគាំទ្រ​Surprise​ដោយ​មិនដឹង​ខ្លួន​នាឱកាស​ថ្ងៃ​ពិសេស​គឺ​ថ្ងៃ​ខួបកំណើត​។​ ទិដ្ឋភាព​នោះ​ក៏បាន​ប​ង្ហាញ​ពី​ភាពសប្បាយ​រីករាយ​ខ្លាំង​ផងដែរ។

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​ន​នៃ​ថ្ងៃ​ខួបកំណើត​ហើយ​ត្រូវ​បានការ​Surprise​យ៉ាង​ភ្ញាក់ផ្អើល​និង​រីករាយ​នាឱកាស​ថ្ងៃ​ខួបកំណើត​នេះដែរ​ សាមីខ្លួន​តារាចម្រៀង​លោក សុគន្ធ ថេ​រ៉ា​យុ បានលើកឡើង​ដោយ​ស្នាមញញឹម​ថា Thanks for the Surprise,love ya fam។ ជាមួយគ្នា​នៃ​ឱកាស​ថ្ងៃ​ខួបកំណើត​នេះដែរ​លោក សុគន្ធ ថេ​រ៉ា​យុ ក៏​ទទួលបាន​ការជូន​ពរ​និង​សារ​ចូលរួម​អបអរ​ជាច្រើន​ពី​អ្នកគាំទ្រ។

លោក សុគន្ធ ថេ​រ៉ា​យុ ថ្វីត្បិតតែ​អាជីព​សិល្បៈ​របស់លោក​មួយរយៈ​ពេល​ចុង​ក្រោយនេះ​ហាក់​មាន​ភាព​រង្វើល​បន្តិច​ក៏​ពិតមែន តែ​សម្រាប់​ប្រជាប្រិយភាព​និង​ការគាំទ្រ​របស់​តារា​ប្រុស​សង្ហា​រូបនេះ​នៅតែ​ទទួល​បាន​ការចាប់អារម្មណ៍​ពី​ទស្សនិកជន​និង​ស្រទាប់​មិត្តៗ​យុវវ័យ​ដូច​មុន​។​សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​វីដេអូ​ដែល​អ្នកគាំទ្រ​និង​ក្រុមគ្រួសារ​Surprise​ជូន​លោក សុគន្ធ ថេ​រ៉ា​យុ ដូចខាងក្រោម​នេះ​៖៕

Posted by Sokun Therayu Heng on Thursday, October 3, 2019

Related posts