អាន​ហើយ​ញាក់​សាច់!​ នារី​ស្រស់​ស្អាត​ម្នាក់​ប្រៀបធៀប​ស្ត្រី​ជា​ប្រពន្ធ​ និង​ស្រី​រកស៊ី​គឺ​ផ្ទុយ​គ្នា​ស្រឡះ​ដែល​ប្រុសៗ​មួយ​ចំនួន​ត្រូវ​ដឹង

ភ្នំពេញ ​៖ ​នារី​ស្រស់​ស្អាត​ម្ចាស់​Account Facebook​មួយ​មាន​ឈ្មោះថា Bee Nalika ថ្លែង​សារ​ផ្តាំ​ទៅ​ប្រុសៗ​មួយចំនួន​ ដែល​ចូលចិត្ត​ស្រី​ក្រៅ​លួចលាក់​ក្បត់ចិត្ត​ប្រពន្ធ​ និង​កូន​បង្ក​ការចាប់អារម្មណ៍​ដល់​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុក។ នេះ​អាចជា​សារ​មួយ​ដើម្បី​ដាក់​អារម្មណ៍​ប្រុសៗ​កំហូច​ដែល​ចូលចិត្ត​ស៊ី​ស្រី​ក្រៅ​ផ្ទះ​មិន​គិតពី​ទឹកចិត្ត​ប្រពន្ធ​ផងដែរ។

ប្រភព​បាន​រៀបរាប់ថា​ ប្រុស​ខ្លះ បាន​ប្រពន្ធ​ល្អ មិនចេះ​ស្រលាញ់​ថែរក្សា ការពារ ចាំ​ពេល​វា​បាត់បង់​ទៅ បាន​វា​ដឹង​ថា​ សំផឹង​នៅតែ​ជា​សំផឹង​មិនមែន​ប្រពន្ធ តែ​ពេល​វាង​ប់​នឹង​សំផឹង​វា​មិនដឹង​ទេ​ថា​ប្រពន្ធ​ជា មនុស្ស​ដែល​វា​បាន​សម្លឹង​ឃើញថា​ល្អ ល្អ​ហើយ​ពេល​វា​បាន វា​ក៏​ទុកអោយ ប្រពន្ធ​វេទនា​ចិត្ត​ព្រោះតែ វា​ងប់​នឹង​សំផឹង​សម្តី​ផ្អែម។

ប្រភព​ដដែល​បន្តថា​ កុំ​ភ្លេច​ថា វា​ជា​សំផឹង​ វា​មិនមែន​ផ្អែម​តែ​ជាមួយ​យើង​ម្នាក់​ទេ ខុសពី​ប្រពន្ធ​ដែល​រង​សំពាធ​ការងារ មើលថែ​​ទ្រព្យ​ដែលមាន ហើយ​ប្រឹងរក​ទ្រព្យ​ដែរ​មិនទាន់មាន ប្រពន្ធ មើល​ថែ​​កូន ចេះ​ទុកដាក់​រកស៊ី វា​មិន​មាន​ពេល​ស្អាត​ក្រអូប​ដូច​សំផឹង ព្រោះ សំផឹង​វា ចាំបាច់​ត្រូវ​ស្អាត​ក្រអូប ដើម្បី​បំពេញ​តណ្ហា​ប្រុសៗ ប្រពន្ធ​ខុស​ពី​សំផឹង​ព្រោះ​ប្រពន្ធ មានតែ​ប្តី​ម្នាក់។

ម្ចាស់​Account Facebook ដដែល​នោះ​ បាន​បន្ថែម​ទៀត​ថា​ សំផឹង វា​មិន​ខ្វល់​ថា​វា​មាន​ប៉ុន្មាន​នាក់ ហើយ​ពួក​អ្នកនោះ​ជា​ប្តី​ជា​ឪ​របស់​នរណា​ទេ សំខាន់​វាច​ង់​លើកជើង​អោយ ហេតុផល​ព្រោះ​វា​ជា​សំផឹង​។​ តាមរយៈ​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​យល់ឃើញ​ដូច​ការ​លើកឡើង​របស់​ស្ត្រី​ខាង​លើ​នេះ៕

Related posts