អាណិត​ណាស់! តា ចេក ឮ​ដំណឹង​នាយ សាន​ម៉ៅ ស្លាប់​ភ្លាម ​ជិះ​ម៉ូតូ​ពី​គិរីរម្យ​កាត់​ភ្លៀងរលឹម​ថែមទាំង​បែក​កង់​ម៉ូតូ​២​ដង​ ទើប​ដល់​កន្លែង​បុណ្យ​សព

ភ្នំពេញ ​៖ ​ដំណឹង​នៃ​ការ​ស្លាប់​របស់​តារា​កំប្លែង​នាយ សាន ម៉ៅ បាន​ធ្វើ​ឲ្យ​កក្រើក​រន្ធត់​ចិត្តខ្លាំង​ដល់​មហាជន​ និង​សិល្បៈ​រួម​អាជីព​សម្តែង​ការ​ចូលរួម​សោកស្តាយ​នូវ​មរណភាព​ដ៏​ក្រៀម​ជាមួយ​ក្រុមគ្រួសារ​ ខណៈដែល​ត្រូវបាន​បង់​ធនធាន​សិល្បៈ​ជើងចាស់​និង​មាន​សមត្ថភាព​មួយ​រូប​នេះ។

មិន​ខុសគ្នា​ពី​អ្នកសិល្បៈ​ឯទៀត​នោះទេ ​អ្វីដែល​គួរ​ឲ្យ​អាណិត​និង​សរសើរ​ទឹកចិត្ត​ក្នុងនាម​ជា​មិត្តភក្តិ​រួម​អាជីព​កំប្លែង​ជាមួយគ្នា​រាប់​ឆ្នាំ​នោះ​ តារា​កំប្លែង​ជើងចាស់​ដែលមាន​ជីវភាព​ខ្វះខាត ​ហើយ​កម្សត់​ជាងគេ​គឺ​លោកតា ចេក ដោយសារតែ​អនុស្សាវរីយ៍​មិនអាច​បំភ្លេចបាន​នេះហើយ​ទើប​នាយ​ក៏បាន​ធ្វើដំណើរ​តាម​ម៉ូតូ​កាត់​ភ្លៀងរលឹម​តាំងពី​ខេត្តកំពង់ស្ពឺ​ដើម្បី​មក​ចូលរួម​បុណ្យសព​នាយ សាន ម៉ៅ ផងដែរ។

បើតាម​ការ​ឲ្យ​ដឹង​ពី​លោក អ៊ឹម ជីវ៉ា លើកឡើងថា​ សូមជួយ​ស៊ែរ​មួយ​ផង អាណិត​តារា​កំប្លែង​នាយ ចេក ណាស់​ឮសូរ​បង សាន ម៉ៅ ស្លាប់​ភ្លាម​ ជិះ​ម៉ូតូ​ពី​គិរីរម្យ​ខេត្តកំពង់ស្ពឺ​ផ្លូវជាតិ​លេខ​៤​មក​ទាំង​ភ្លៀង​បែក​កង់​២​ដង​។​ ទម្រាំ​មកដល់​ដោយ​ពូ​ចេក​គាត់​និយាយថា ពូ​ចង់​មក​តាំង​ពី​យប់​ម្ល៉េះ​ប្អូន ជីវ៉ា អើយ​តែ​ពូ​អត់​មានអី​ជិះ​ទេ​មានតែ​ម៉ូតូ​នឹង​ខូច​រហូត​អញ្ចឹង​បាន​ចាំ​ព្រឹក​បាន​ពូ​មក។

ជាការ​កត់សម្គាល់​ស្រប​ពេល​ដែល​សព​របស់​តារា​កំប្លែង​នាយ សាន ម៉ៅ បាន​ដឹក​ពី​ប្រទេស​ថៃ​មកដល់​ស្រុក​ខ្មែរ​កាលពី​ម្សិលមិញ​នេះ​ដែរ គេ​ក៏​សង្កេតឃើញ​មាន​វត្តមាន​តារា​សិល្បៈ​ល្បី​ៗ​ និង​មិត្តភក្តិ​រួម​អាជីព​កំប្លែង​មួយ​ចំនួន​ចូលរួម​រំលែក​ទុក្ខ​ផង​ដែរ ​ក្នុង​មាន​ដូច​ជា​​ ៖​​ នាយ កុយ ,​នាយ ក្រឹម ,​នាយ ឃ្លោក ,​នាយ ច​យ ,​លោកយាយ ណ​យ សំណាង ,​យាយ យ៉យ ,​ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​សិល្បករ​មួយចំនួនទៀត៕

Related posts