ស្អាត​ណាស់! ពេជ្រ សោភា និង ឆឹ​ម សក្កដា ទីបំផុត​ទម្លាយ​រូប​Pre Wedding​ត្រៀម​ជិត​ដល់​ថ្ងៃ​ចូល​រោងការ

ភ្នំពេញ ​៖​ ក្រោយពេល​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ផ្អែមល្ហែម​កៀកកើយ​គ្នា​បង្អួត​ភ្នែក​មហាជន​ដោយ​មិនមាន​ការ លាក់លៀម ​និង​បើកចំហ​នោះ ​តារាចម្រៀង​ហង្ស​មាស​អ្នកនាង ពេជ្រ សោភា និង​លោក ឆឹ​ម កក្កដា ទីបំផុត​ បាន​ទម្លាយ​ជា​ផ្លូវការ​នូវ​រូបថត​ដ៏​ស្រស់​ស្អាត​មុន​ថ្ងៃ​ចូល​រោងការ​គឺ​រូប​Pre Wedding។

រូបថត​ជាច្រើន​សន្លឹក​របស់​តារា​ស្រី​សំឡេង​ពីរោះ​រណ្ដំ​ចិត្ត​តម្រូវ​តាម​មិត្តៗ​យុវវ័យ​អ្នកនាង ពេជ្រ សោភា ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពេលនេះ ​កំពុងមាន​ការ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ព្រោងព្រាត​ជាមួយ​ការ​លើកសរសើរ​ពី​មហាជន​ និង​អ្នកគាំទ្រ​គ្រប់​មជ្ឈដ្ឋាន​ផងដែរ។ លើសពីនេះ​ក៏មាន​សំណួរដែ​រ​ថា​ អ្នក​ទាំងពីរ​ នឹង​ចាប់ដៃគ្នា​ចូល​រោងការ​នៅ​ថ្ងៃ​ណា​ផង​នោះ?។

ជាមួយគ្នា​នឹង​ការ​បង្ហោះ​រូបភាព​Pre Wedding​របស់​អ្នកនាង ពេជ្រ សោភា និង​លោក ឆឹ​ម សក្កដា ខាងលើនេះ​ គេ​កត់សម្គាល់​ឃើញថា ពេជ្រ សោភា ក៏បាន​បង្ហាញ​ទឹកមុខ​ស្រស់ស្រាយ​ជាមួយ​ស្នាមញញឹម​ដ៏​គួរ​ឲ្យ​ជឿជាក់​លើ​ចំណងស្នេហា​របស់​ពួកគេ​ទាំងពីរ ​ដែល​បាន​សាង​ឡើង​រួមគ្នា​មាន​រយៈពេល​​ជា​ច្រើន​ឆ្នាំ​មកនេះ​ផង​នោះ​។​ សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​ទស្សនា​នូវ​រូបភាព​Pre Wedding​ដ៏​ស្រស់ស្អាត​របស់​អ្នកនាង ពេជ្រ សោភា និង​លោក ឆឹ​ម សក្កដា ដូចខាងក្រោម​នេះ​៖៕

Related posts