ស្តាប់​ការរៀប​ពី​ប្រវត្តិ​ស្នេហ៍​ពី​មិត្ត​ប្រែក្លាយជា​គូជីវិត​រវាង ថ​មមី និង សួស វី​ហ្សា ហើយ​ព្រឺ​សម្បុរ

ភ្នំពេញ ​៖​ តារា​សម្តែង​ប្រុស​លោក ថ​មមី និង​តារាចម្រៀង​កញ្ញា​សួស វី​ហ្សា ក្រោយពេល​ភ្ជាប់​ចំណងស្នេហា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ហើយ​ឆ្លងកាត់​រាល់​ឧបសគ្គ​ព្យុះភ្លៀង ផ្គរ រន្ទះ​ឆ្អែតឆ្អន់​ជាមួយគ្នា​ទីបំផុត​អ្នក​ទាំងពីរ​ក៏​សម្រេច​ក្តី​ប្រាថ្នា​​ដោយ​ដឹក​ដៃ​គ្នា​ភ្ជាប់​ពាក្យ​ផ្លូវការ​ ខណៈ​ពិធីមង្គលការ​ត្រៀម​ឡើង​នាពេល​ឆាប់ៗ​នេះ​ទៀតផង។

ជាមួយគ្នា​ ​ដែល​ស្នេហា​របស់​ពួក​ទាំងពីរ​កំពុងកាន់​តែ​មាន​ភាព​ផ្អែមល្ហែម និង​ទទួលបាន​ការលើកសរសើ​រ​ពី​ទស្សនិកជន​ចំពោះ​ទំនាក់ទំនង​ពួកគេ​នេះដែរ​ ក៏​ស្រាប់តែ​លោក ថ​មមី ថ្មីៗ​នេះ​បាន​រម្លើង​បើក​គាស់កកាយ​ពី​ប្រវត្តិ​ស្នេហ៍​ជា​សាធារណៈ​ឲ្យ​មហាជន​បានដឹង​គ្រប់គ្នា។​ ម្យ៉ាងទៀត​នេះ​ក៏​អាច​ទុក​ថា​បទពិសោធន៍​ល្អ​សម្រាប់​អ្នកគាំទ្រ​ផងដែរ។

តារា​សម្តែង​សង្ហា​លោក ថ​មមី បាន​រៀងរាប់​ដូច្នេះ​ថា មិន​នឹកស្មានថា ពី​មិត្ត​ភាពជា​ពួកម៉ាក​រួមសុខទុក្ខ​អាច​ប្រែជា​ស្នេហា ​ហើយក៏​អាច​បន្ត​មកជា​ប្តី​ប្រពន្ធ​ឆាប់ៗ​ខាង​មុននេះ​ទៀត​សំខាន់​សូម​សរសើរ​ពួកយើង​តស៊ូ​ជាមួយគ្នា​តាំងពី​បាត​ដៃទទេ​មកដល់​ឥឡូវ​ឆ្លងកាត់​ឧបសគ្គ​ច្រើនណាស់​មាន​សើច​មាន​យំ​មាន​ហាល​ក្តៅ​ហាលភ្លៀង​មាន​លុយ​អត់លុយ។

លោក​បន្តថា​ កាល​នឹង​ចាំ​មិន​ភ្លេច​គឺមាន​លុយ​តែ​១​ម៉ឺន​រៀល​ទិញ​បាយ​និង​ទឹក​សុទ្ធ​ចែកគ្នា​ហូប​យ៉ាង​កម្សត់​ណាស់​តែ​ពួកយើង​ក៏​មិនដែល​លែងដៃ​គ្នា អរគុណ​ពួកម៉ាក​ស្រី​ម៉ាប់ ដែល​ហ្អែ​ង​មិន​ដែល​ចោល​គ្នា​ហើយ​ស្ម័គ្រចិត្ត​ស្ម័គ្រកាយ​រួមសុខទុក្ខ​ជាមួយគ្នា​ទោះ​លំបាក​យ៉ាងណា​ក៏​មិន​លះបង់​គ្នា​…..។

បន្ថែម​ពីលើ​នេះ​លោក ថ​មមី បានបញ្ជាក់​ទៀតថា​ អរគុណ​មិត្ត​ភ័ក្តិ​ហៅ​អញ្ចឹង​លែង​បាន​ព្រោះ​អី​តិច​ទៀត​ត្រូវ​ហៅថា​ប្រពន្ធ​សង្ឃឹមថា​មិត្ត​ម្នាក់​នោះបាន​ឃើញ​ការ​ផុស​នេះហើយ​សប្បាយចិត្ត​ពីគ្នា​មិត្ត​របស់​ឯង​ពីមុន ប្រុស​ម៉ៅ​តែ​ថ្ងៃក្រោយ​ជា​ប្តី​ហ្អែ​ង​ហើយ​ណា ហ្រេ្វន៕

Related posts