ស៊ុំ សុ​ម៉ាលី បាន​ត្រឹម​ទឹកភ្នែក​ម៉ាត់ៗ​ ពេល​រម្លឹក​ដល់​រឿង​ស្វាមី​មាន​ស្រី​ក្រៅ

​ភ្នំពេញ ​៖ ​តារា​សម្តែង​សាច់​ខ្ចី​អ្នកនាង ស៊ុំ សុ​ម៉ាលី ដូចដែល​មហាជន​បានដឹង​គ្រប់គ្នា​ហើយ​ថា​មុននេះ ​នាង​បានប្រកាស​បើកចំហ​ជា​សាធារណៈ​នូវ​រឿងរ៉ាវ​អាស្រូវ​របស់​ស្វាមី​លួចលាក់​មាន​ស្រី​ថ្មី​ទាំង​ដែល​នាង​និង​ស្វាមី​រូបនោះ​លែងលះគ្នា​មិនទាន់​ដាច់​ស្រេច​ផង​នោះ​។​ ដំណឹង​នេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ ខណៈដែល​នាង​ដាច់ចិត្ត​ទម្លាយ​ដូច្នេះ។

យ៉ាងណា​មិញ​កាលពី​យប់​ថ្ងៃទី​០៧ ខែតុលា​ម្សិលមិញ​ គ្រា​ដែល​តារា​ស្រី​កូន​មួយ​អ្នកនាង ស៊ុំ សុ​ម៉ាលី ជួប​ជាមួយ​អ្នកសារព័ត៌មាន​នៅក្នុង​កម្មវិធី​មួយនា​ផ្សារ​ទំនើប​អ៊ី​អន​មួយ​ ឆ្លើយ​នឹង​សំនួរ​ពាក់ព័ន្ធ​នឹង​ចំណុច​នេះ​អ្នកនាង សាន សុ​ម៉ាលី បានត្រឹមតែ​បង្ហាញ​ពី​ទឹកមុខ​ក្រៀមក្រំ​ និង​សម្រក់​ទឹកភ្នែក​និយាយ​ទាំង​អួល​ដើមក​ថា ​នាង​គ្មានអ្វី​និយាយ​ច្រើន​នោះទេ ​ក្រៅតែពី​អាណិត​កូន​ ហើយក៏​មិន​ចង់​ឲ្យ​ជួប​រឿង​បែកបាក់​គ្រួសារ​នោះដែរ ​ខ្លាច​កូន​ក្លាយជា​ក្មេង​កំព្រា។

គួរ​រម្លឹក​ថា ​កាលពី​ថ្មីៗ​កន្លងមកនេះ​ តារា​ស្រី​អ្នកនាង​ស៊ុំ សុ​ម៉ាលី បាន​ថ្លែង​សារ​រៀបរាប់​បកអាក្រាត​ស្វាមី​ខ្លួន​បែបនេះ​ថា ​មកដល់ពេលនេះ​ពាក្យ​ថា​ខ្មាស​សម្រាប់​ខ្ញុំ​វា​លែងមានទៀតហើយ​ព្រោះ​វា​ពិតជា​ឈឺ​សាហាវ​ ហើយក៏​សួរ​បងប្អូន​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​ តិច​ឆាត​ប៉ុណ្ណឹង​ហើយ​និង​មាន​សំឡេង​ផ្ញើ​សារ​ជាច្រើន​ដែល​និយាយ​គ្នា តើ​អាច​និយាយបានថា​ក្បត់​នៅ​ប៉ុណ្ណឹង?

អ្នកនាង ស៊ុំ សុ​ម៉ាលី បាន​បន្ត​ថា ​ទាំង​មី​ស្រី​ថោកទាប​និង​ប្រុស​ថោកទាប​ចាំ​ទទួល​ទៅ​ខ្វះ​ឬ​អ្នក​ល្អ​ត្រឹមតែ​ទៅយក​ស្រី​ម៉ាស្សា​ហើយ​លួច​ក្បត់​សាហាវ​នេះ​។​ មិនទាន់​លែងលះគ្នា​ដាច់​ផង​ច្របាច់​ម៉ាស្សា​អោយ​គ្នា​ហើយ​ថា​មិនបាន​ដេក​។ ​ថា​មិនបាន​ដេក​អូ​ខេ​មិនបាន​ដេក ក៏​មិនបាន​ទៅ​គ្រាន់តែ​ឆាត​ប៉ុណ្ណឹង​នឹង​សំឡេង​សារ​ដែល​អ្នក​ឆ្លងឆ្លើយ​គ្នា​វា​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ​ហើយ​ដែល​ធ្វើការ​សម្រេចចិត្ត៕

Related posts