សមាគម​សិល្បករ​ខ្មែរ ​ប្រកាស​ថ្កោលទោស ​និង​ស្វែងរក​អត្តសញ្ញាណ​បុគ្គល ​ដែល​ប្រើ​ហិង្សា​លើ​អ្នកចម្រៀង​ផ្អើល​ឆាក

ភ្នំពេញ ​៖​ សមាគម​សិល្បករ​ខ្មែរ​កាលពី​ថ្ងៃ​ទី​០២​ ខែតុលា ​ឆ្នាំ​២០១៩​ម្សិលមិញ​ បាន​បង្ហោះ​វីដេអូ​ភ្ជាប់​ជាមួយ​ការចេញ​សារ​ថ្កោលទោស​និង​ប្រកាស​ស្វែង​រកមុខ​បុគ្គល​ជា​ជនដៃដល់​ម្នាក់​ដែល​បាន​ប្រើ​ហិង្សា​ស្ទុះ​ទៅ​វាយ​អ្នកចម្រៀង​ប្រុស​ម្នាក់​នៅលើ​ឆាក​ប្រគំ​តន្ត្រី​ព្រោះតែ​ខឹង​មិន​ងាយ​ដល់​បទ​ចម្រៀង​របស់ខ្លួន។

សមាគម​សិល្បករ​ខ្មែរ​បាន​ថ្លែង​សារ​ដូច្នេះ​ថា ​សូម​បងប្អូន​អញ្ជើញ​ទស្សនា​វីដេអូ ដែល​បុរស​ម្នាក់នេះ​ស្រវឹង ហើយ​មក​វ៉ៃ​អ្នក​សិល្បៈ​នៅលើ​ឆាក បើ​បងប្អូន​ណា​ស្គាល់​អត្តសញ្ញាណ​គាត់​សូមជួយ​ប្រាប់​ផង​។​សូម​បងប្អូន​ជួយ​ស៊ែរ​ដើម្បី​ឈានទៅ​រកមុខ​ជនដៃដល់។

សូមជម្រាបថា ​បើតាម​កា​រ​សង្កេតឃើញ​តាមរយៈ​ឃ្លី​ប​វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ការរិះគន់​មួយ​ចំនួន​របស់​មហាជន​នោះ ​ដំបូង​ឡើយ​មាន​បុរស​ម្នាក់​(​ជនបង្ក​)​បាន​ឡើងទៅ​ឆាក ​ហើយ​បាន​សួរនាំ​ដល់​អ្នកចម្រៀង​ប្រុស​ម្នាក់ទៀត​រឿង​បទ​ចម្រៀង​ខ្លួន​។​ប៉ុន្តែ​ដោយសារ​មានការ​បញ្ជាក់​ពី​អ្នកចម្រៀង​រូបនោះ​ថា​មិនទាន់​ដល់​បទ​ខ្លួន​នោះ​ ជនបង្ក​ក៏​ស្ទុះ​វាយ​ផ្អើល​តែម្តង៕

គ្រាន់តែដាក់បទចម្រៀងអត់ទាន់​វ៉ៃពិធីករ ផ្អើលពេញឆាក

#គ្រាន់តែដាក់បទចម្រៀងអត់ទាន់វ៉ៃពិធីករផ្អើលពេញឆាក រឿងរ៉ាវនេះមិនដឹងថាជាការពិត ឬគ្រាន់តែជាការសម្ដែងនោះទេ ដោយហេតុថាសូម្បីអ្នកបង្ហោះវីដេអូនេះដំបូង ហើយយកបិទអក្សរលើវីដេអូនេះ មិនដឹងផង។ ប៉ុន្តែអ្វីដែលសំខាន់ទោះពិត ឬជាការសម្ដែងក៏ដោយ សម្រាប់សង្គមបច្ចុប្បន្នមិនគួរឲ្យកើតមាននោះឡើយ៕

Posted by Kh Stars on Tuesday, October 1, 2019

Related posts