វីរៈ និ​ច រែក​ចិត្ត​ឱកាស​ពីរ​ដើរ​ព្រម​គ្នា​ក្នុង​ពេល​តែមួយ

ភ្នំពេញ​ ៖​ តារា​ស្រី​រាង​តូច​ច្រឡឹង​ទម្រង់​មុខ​កូនកាត់​កញ្ញា វីរៈ និ​ច ពេលនេះ ​បានបង្ហាញ​ពី​អារម្មណ៍​រារែក​ក្នុង​ចិត្ត​ខណៈដែល​បច្ចុប្បន្ន​នាង​មានឱកាស​សម្រាប់​ខ្លួនឯង​ដល់​ទៅ​ពីរ​ ហើយ​សុទ្ធតែ​សំខាន់​និង​ស្រលាញ់​ដូចៗ​គ្នា​ដែល​មិនអាច​ឲ្យ​តារា​ស្រី​រូបនេះ​បោះបង់ចោល​មួយ​ទុក​មួយ​នោះឡើយ ​ទើប​នាង​ពោល​ពាក្យ​ត្រូវតែ​ស៊ូ។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​មួយ​សន្លឹក​កញ្ញា វីរៈ និ​ច បាន​រៀប​រាប់សារ​ចេញពី​ចិត្ត​ឲ្យ​មហាជន​ដឹង​ដូច្នេះ​ថា​ ឱកាស​រៀន​មិនមែន​ចេះតែមាន​ទេ​សម្រាប់​ខ្ញុំ ព្រោះ​ការដែល​ធ្វើការ​ផង​រៀន​ផង​ទាល់តែ​ឆ្លៀត​ទើបបាន​ចប់​ចុង​ចប់​ដើម​នឹង​គេ​។​ណាស់​ហើយ​ឆ្នាំនេះ​ឆ្នាំ​ទី​បួន​ហើយ ស៊ូ​បន្តិចទៀត​ក៏​មិន​អី​ដែរ។

តាមរយៈ​នេះ​ ដែលមាន​អ្នកគាំទ្រ​និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​ បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​តារា​ស្រី​រូប​ស្រស់​កញ្ញា វីរៈ និ​ច ត្រូវ​ខំប្រឹង​បន្ត​កុំ​បោះបង់ចោល​ទាំង​ការសិក្សា​និង​វិស័យ​សិល្បៈ។

ជាការ​កត់សម្គាល់​តារា​ស្រី​កញ្ញា វីរៈ និ​ច មួយរយៈ​ពេល​ចុង​ក្រោយនេះ ​នាង​កាន់តែ​ច្បាម​បាន​ឱកាស​ទីផ្សារ​សិល្បៈ​ច្រើន​ បន្ទាប់ពី​សាង​កេរ្តិ៍ឈ្មោះ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ​ភ្ជាប់​ជាមួយ​រឿងរ៉ាវ​ស្នេហា​ក្រៅ​ឆាក​ផង​នោះ៕

Related posts