លោក ចាន់ មករា ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​លើ​ការផ្សាយ​ព័ត៌មាន​ផ្ទុយ​ការពិត​ថា ដេ​ន​នី ក្វាន់ ចេញទៅ​ថៃ​ព្យាបាល​ជំងឺ​អា​ឡែក​ស៊ី​ស្បែក​

​ភ្នំពេញ ៖ ស្រប​ពេលដែល​ថ្មីៗ​នេះ ​មាន​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បាន​ចាប់អារម្មណ៍​សរសេរ​ចុះផ្សាយ​ជុំវិញ​រឿងរ៉ាវ​របស់​តារា​សម្តែង​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ បាន​ធ្លាក់ខ្លួន​ឈឺ​ត្រូវ​ចេញទៅ​ព្យាបាល​នៅ​មន្ទី​រពេទ្យ​ប្រទេស​ថៃ​នោះ ​​បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការ​ព្រួយបារម្ភ​ និង​ផ្ញើ​សារ​សួរនាំ​ព្រមទាំង​ជូន​ពរ​គ្រប់ៗ​គ្នា​។​

ទន្ទឹមគ្នា​នៃ​ការចុះផ្សាយ​នេះដែរ​ក៏​ស្រាប់​តែមាន​ផេ​ក​ព័ត៌មាន​មិនសូវ​ល្បី​ខ្លះ​បាន​ទាញយក​ឱកាស​នៃ​ផលចំណេញ​ប្រយោជន៍​ផ្ទាល់ខ្លួន ​បានធ្វើ​ការសរសេរ​វាយប្រហារ​លើ​តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ ថា​ករណី​ដែល​នាង​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​នោះ​គឺ​បណ្តាលមកពី​បញ្ហា​អា​ឡែក​ស៊ី​ស្បែក​ធ្ងន់ធ្ងរ​។ ​ផ្ទុយ​ពី​ការពិត​ព័ត៌មាន​នេះ ​បានធ្វើ​ឲ្យ​លោក ចាន់ មករា គូស្នេហ៍ ដេ​ន​នី ក្វាន់ ផ្ទុះ​ប្រតិកម្ម​ព្រមាន​ប្តឹង​ចំពោះ​ការចុះផ្សាយ​បំផ្លើស​ការពិត​បែបនេះ​។​

លោក ចាន់ មករា បាន​បញ្ចេញ​ប្រតិកម្ម​ដូច្នេះ​ថា​ខ្ញុំ ចង់​ស្វែងរក ម្ចាស់ Chanel និង អ្នក​អធិប្បាយ មួយ​នេះ តើ​គាត់​ឮ​ពាក្យ​ចចាមអារ៉ាម​ពី​ណា ?(​សូម​យក​ភស្តុតាង​)​ហើយ​គាត់​និយាយថា គ្រាន់តែ​ស្មានៗ​ខ្លាច​អា​ឡែក​ស៊ី​ស្បែក។ សូមកុំ​ចង់បាន​ចំនួន​អ្នកមើល (view )​បំផ្លាញ​គេ​អោយសោះ បើ​ចង់បាន​ព័ត៌មាន​ច្បា​ស់​ខល​មក​ខ្ញុំ​ឬ​chat មក​ខ្ញុំ​ផ្ទាល់​ខ្ញុំ​ធានា​១០០​ភាគរយ​ផ្តល់​ព័ត៌មាន​ពិត កុំ​បំពុលសង្គម។

លោក ចាន់ មករា បាន​បញ្ជាក់ថា ​ខ្ញុំ​សូមបញ្ជាក់​ជា​សាធារណៈ​គាត់​( ដេ​ន​នី ក្វាន់ មាន​បញ្ហា រលាក​សួត​ឬ​ទឹក​ចូល​សួត ) ដែល​បណ្តាលមកពី​ពេទ្យ​នៅ​ខ្មែរ​ព្យាបាល​ដោយ​ប្រើ​សេរ៉ូម ច្រើនពេក ទើប​ធ្វើអោយ​មានទឹក​ចូល​សួត។ ​ប៉ុន្តែ​ក្រោយពេល​យកមក​ព្យាបាល​និង​តាមដាន យ៉ាង​យកចិត្តទុកដាក់​ពី​មន្ទីរ​ពេទ្យ​ប្រទេស​ថៃ​ស្ថានភាព​ជំងឺ គាត់ ធូរ​ស្បើយ​បាន​៦០​ទៅ​៧០​ភាគរយ ហើយ​យ៉ាងយូរ​ប្រមាណ​៤​ឬ​៥​ថ្ងៃ​ទៀត​នឹង​ជាសះស្បើយ​ភាគរយ​។

គូស្នេហ៍​តារា​សម្តែង​ស្រី​រូប​ស្រស់​កញ្ញា ដេ​ន​នី ក្វាន់ លោក ចាន់ មករា បាន​បន្ថែមទៀតថា ​អ្នក​សារ​ព័ត៌មាន​អាច​ខ​ល ឬ ឆាត​មក​សួរ​ខ្ញុំ​បាន​កុំ​ចេះតែ​ចុះ​ស្មានៗ​ឮ​ពីនេះ​ពី​នោះ​ចចាមអារ៉ាម​នេះ នោះ ។​លើសពីនេះ​លោក ចាន់ មករា ក៏បាន​បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​ទៀតថា​ចង់​និយាយ​ពី​ការចុះផ្សាយ​ព័ត៌មាន​បំផ្លើស ដេ​ន​នី​ក្វាន់ អា​ឡែក​ស៊ី​ស្បែក ក្នុង ចេតនា​ចង់​បំផ្លាញ និង​បំពុលសង្គម​។​សូម​ទស្សនា​វីដេអូ​របស់លោក ចាន់ មករា បកស្រាយ​ខាងក្រោម​នេះ​៕​

Related posts

Leave a Comment