រថយន្ត​ស៊េរី​ទំនើប​ស្រី​ស្អាត ម៉ូ​លីកា ត្រូវ​រ៉ឺម៉ក​ក្មេង​ប្រុស​ម្នាក់​បុក​រង​ការខូចខាត​យ៉ាងដំណំ ស្រាប់តែ​នាយ ពែ​កមី ពោល​ពាក្យ​បែបនេះ

ភ្នំពេញ ​៖​ អតីត​តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​រ៉ុ​កក​ញ្ញា ម៉ូ​នី​កា កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែ​តុលា ឆ្នាំ​២០១៩​នេះ ​បាន​ជួប​រឿង​ស៊យ​មួយ ​ខណៈ​ដែល​រថយន្ត​ស៊េរី​ទំនើប​របស់​នាង​កំពុង​បើក​សុខៗ​ក៏​ស្រាប់​តែ​មាន​ម៉ូតូ​រ៉ឺម៉ក​មួយ​គ្រឿង​បើកបរ​ដោយ​ក្មេង​ប្រុស​មិនទាន់​គ្រប់​អាយុ​ម្នាក់ ​បាន​បើក​វ៉ា​ខាង​ស្តាំ​បណ្តាល​ឲ្យ​រេ​ចង្កូត​ទៅ​បុក​រង​ការខូចខាត​យ៉ាងដំណំ។

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​ គេ​សង្កេតឃើញ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ផងដែរ​ ប៉ុន្តែ​ជា​លទ្ធផល​គឺ​តារា​ស្រី​ស្រស់ស្អាត ម៉ូ​នី​កា មិន​ត្រឹមតែ​មិន​ទាមទារ​សំណង​ថ្លៃ​ខូចខាត​នោះទេ ​គឺថែមទាំងបាន​ពោល​ពាក្យ​ដែល​គ្រប់គ្នា​នឹកស្មាន​មិន​ដល់​ព្រោះ​អាណិត​ក្មេងប្រុស​នោះ​ទៅវិញ​ដែល​ឪពុកម្តាយ​មិនគួរ​បណ្តែតបណ្តោយ​បែបនេះ​ឡើយ​។

កញ្ញា ម៉ូ​នី​កា បាន​លើកឡើងថា ​ខ្ញុំ​មិន​យក​សំណង​ដោយសារ​ខ្ញុំ​អាណិត​ក្មេង សូម​ផ្ដាំ​ទៅ​បងប្អូន​ទាំងអស់គ្នា​កុំ​ប្រើ​ក្មេង​មិនទាន់​គ្រប់​អាយុ​ជិះ​ម៉ូតូ​វា​ស្ដាំ​អញ្ចឹង​អី​ព្រោះ​គាត់​ក្មេង​ណាស់​។​ បង​គ្រាន់តែ​ចុះមក​ឃើញ​អូន​ បង​ចង់​ស្រក់​ទឹកភ្នែក​ជំនួស​ ហើយ​នេះ​បង​ជិះ​តិច​តិច​ផង អូន​មកវា​ស្ដាំ អញ្ចឹង ចុះបើ​បង​ជិះ​លឿន អូន​មាន​គ្រោះថ្នាក់​ខ្លាំង​មិច​ទៅ។

ជាមួយគ្នា​នឹង​ការ​រៀបរាប់​របស់​តារា​ស្រី​វ័យក្មេង​កញ្ញា ម៉ូ​នី​កា ខាង​លើ​នេះ ​ភ្លាមៗ​នោះ ​បាន​ធ្វើ​ឲ្យ​តារា​កំប្លែង​នាយ ពែ​កមី ដែល​បច្ចុប្បន្ន​កំពុងស្ថិត​នៅលើ​ទឹកដី​ប្រទេស​អូស្ត្រាលី​ បានបង្ហាញ​ពី​អារម្មណ៍​លើកសរសើរ​និង​គាំទ្រ​ទឹកចិត្ត​ដូច្នេះ​ថា​ សណ្តាន​ចិត្ត​ប្អូនស្រី បង​សូម​កោតសរសើរ​ណាស់៕

Related posts