មុន​ចេញ​ទៅ​កូរ៉េ! សាន ផានិត ទទួល​បាន​កាដូរ​ធំ​ប្រចាំ​ជីវិត​គួរ​ឲ្យ​រំភើប

ភ្នំពេញ ​៖​ តារា​ចម្រៀង​ជើងចាស់​លោក សាន ផានិត រំភើប​មិន​ស្ទើរ​នោះ​ឡើយ​ ​នៅ​ក្នុង​ខែ​នេះ ​អាច​ទទួល​បាន​ដំណឹង​ល្អ​ចំនួន​២​ព្រម​គ្នា​ ដោយ​ដំណឹង​ទី​មួយ​គឺ​លោក​ទទួល​បាន​ការ​អញ្ជើញ​ចេញទៅ​ច្រៀង​នៅ​លើ​ទឹកដី​ប្រទេស​កូរ៉េ​ជាថ្មី​ និង​ដំណឹង​ធំ​ទី​២​ គឺ​លោក សាន ផានិត ទទួលបាន​ការដូ​ចំណងដៃ​កូន​ទី​២​យ៉ាង​ស្រស់ស្អាត​មុនពេល​ចេញទៅ​ច្រៀង​សម្តែង​នៅ​ប្រទេស​កូរ៉េ។

លោក សាន ផានិត បាន​សរសេរ​រៀបរាប់​ភ្ជាប់​ជាមួយ​សារ​និង​រូបភាព​កូនប្រុស​ជាទី​ស្រលាញ់​របស់ខ្លួន​ថា​ ស្វាគមន៍ កូនប្រុស​ពូជ​បន្ទាប់។ សាន អា​ទី​តូ កើត​ចំ​ថ្ងៃ អង្គារ វេលា​ម៉ោង ៣:០០ រសៀល​នេះ​(​ទី​០៨ ខែតុលា ឆ្នាំ​២០១៩។

តាមរយៈ​នេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​អ្នកគាំទ្រ​ជាច្រើន​នាំគ្នា​ចូលរួម​អបអរ​និង​ជូនពរ​ឲ្យ​ភរិយា​ហើយ​កូនប្រុស​របស់លោក សាន ផានិត មាន​សុខ​ភាពល្អ​ផងដែរ។

បន្ទាប់ពី​ភ្ជាប់​ចំណងស្នេហា​ជាមួយ​ភរិយា​វ័យក្មេង​លោក សាន ផានិត គិត​មកទល់ពេលនេះ​លោក​ទទួលបាន​ការដូរ​ពិសេស​គឺ​ចំណងដៃ​កូនប្រុស​ចំនួន​២​នាក់​ដែលជា​តំណក់​ឈាម​រួមគ្នា​រវាង​លោក​និង​ភរិយា​។ ​ខណៈដែល​ចំណង​ស្នេហ៍​របស់លោក​គឺមាន​ភាព​ផ្អែមល្ហែម​និង​សុភមង្គល​ខ្លាំង​ក្រោយពេល​រៀប​អាពាហ៍ពិពាហ៍​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ៕

 

Related posts