ភ្នំពេញ ៖ តារាសម្តែងលោក អ៊ឹម ជីវ៉ា គ្រា ដែលចុះទៅសួរសុខទុក្ខនិងនាំថវិកា របស់អភិបាលខណ្ឌពោធិសែនជ័យទៅជួយឧបត្ថម្ភជូនដល់តារាចម្រៀងជើងចាស់លោក សួស សងវាចា ដែលធ្លាក់ខ្លួនឈឺពិការមួយចំហៀងនោះ លោកបានថ្លែងសារក្តុកក្តួលនិងចាក់ដោយខ្លាំងចំពោះទស្សនិកជននិងអ្នកសិល្បៈមួយចំនួន។
លោក អ៊ឹម ជីវ៉ា បាននិយាយលើកឡើងថា ពេលសិល្បករកំពុងឈឺ មេត្តាជួយគាត់ផង! សូមជួយស៊ែរផង អាណិតណាស់ តារាចម្រៀងលោក សួស សងវាចា ធ្លាក់ខ្លួនពិការមួយចំហៀងខ្លួនច្រៀងលែងកើតហើយ។
លោក សង សងវាចា និយាយទាំងទឹកមុខក្រៀមក្រំថា លោកពិតជាមានការអស់សង្ឃឹមណាស់ព្រោះធ្វើអ្វីមិនកើតគ្មានប្រាក់ចំណូលគ្មានលុយអោយកូនរៀនជំពាក់លុយធនាគារ លោកមានតែផ្លូវមួយទេគឺសូមអោយសម្តេចតេជោ ហ៊ុន សែន ផ្តល់អាហារូបករណ៍អោយកូនគាត់បានរៀនផង។
លោក អ៊ឹម ជីវ៉ា បានបន្តទៀតថា ក្នុងឱកាសការសួរសុខទុក្ខតារារូបនេះ លោកក៏បាននាំយកថវិការបស់លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិសែនជ័យឧបត្ថម្ភដល់លោក សួស សងវាចារចំនួន ២០ម៉ឺនរៀលផងដែរ។ នេះជាលើកទី៣ហើយ ដែល លោក អភិបាលខណ្ឌរូបនេះយកចិត្តទុក្ខដាក់ជួយឧបត្ថម្ភសម្រាប់តារាចម្រៀងលោក សួស សងវាចា។
ការលើកឡើងខាងលើនេះ បានធ្វើឲ្យទស្សនិកជនមួយចំនួនគាំទ្រនិងមានក្តីអាណិតអាសូរដល់តារាចម្រៀងចាស់វង្សាលោក សួស សងវាចា ដែលបច្ចុប្បន្នកំពុងធ្លាក់ខ្លួនឈឺពិការមួយចំហៀងខ្លួនបាត់បង់សមត្ថភាពនៅក្នុងវិថីសិល្បៈផងដែរ៕