ពិតជា​តាម​ខាំ​មិន​លែង​មែន! ច​ន ចន្ទលក្ខិណា ត្រូវ​បុរស​ម្នាក់​ដៀល​កប់ៗ​មាត់​រឿង​មិន​ចេញមុខ​ប្រតិកម្ម​ករណី…

ភ្នំពេញ ​៖ ​តារា​សម្តែង​និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា មុននេះ ​ត្រូវបាន​បុរស​ម្នាក់​ចេញមុខ​រិះគន់​យ៉ាង​ចាស់ដៃ​លើ​ករណី​ដែល​តារា​ស្រី​រូបនេះ​មិន​ចេញមុខ​ប្រតិកម្ម​លើ​ករណី​ដែល​ខ្មែរ​លួច​ចម្លង​ស្នាដៃ​ភាពយន្ត​ថៃ​យកមក​ថត​ឡើងវិញ​ ហើយ​ត្រូវបាន​អ្នកដឹកនាំ​ថៃ​ប្រកាស​ប្តឹង​លើ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ដែល​បាន​ចាក់​បញ្ចាំ។

ភ្ជាប់​ជាមួយ​សារព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ជុំវិញ​ករណីនេះ ​ម្ចាស់​Account Facebook ឈ្មោះ សេន វិសាល បាន​ចូល​ផ្ញើ​សារ​ខម​មិន​បែបនេះ​ថា ​អត់​ឃើញ​ក្បាល​មេ​ប្រធាន​សិល្បៈ​ចេញ​ប្រតិកម្ម​សោះ​វើ​យ បាត់​ក្បាល​ទៅណា​ហើយ​?​។ ​ដោយសារតែ​មានការ​រិះគន់​មិន​សំចៃមាត់​ដូច្នេះ​ទើប​ធ្វើ​ឲ្យ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ផ្ទុះ​ប្រតិកម្ម​ឆ្លើយតប​វិញ​ភ្លាមៗ​តែម្តង។

អ្នកនាង ច​ន ច័ន្ទ​ល​កិ្ខ​ណា បានបញ្ជាក់​ឆ្លើយតប​វិញ​ថា «ពិតជា​ឆ្កែ​តាម​ខាំ​មែន ផុត​រឿង​រកស៊ី​ក៏​វា​តាម​ខាំ​ដែរ ខាំ​ខុស​រឿង ច​រិ​តពិត​របស់​បុគ្គល​តាម​ខាំ​សូម​បងប្អូន​ស្វែងយល់​ទៅ​គឺ​កាន់តែដឹង​សន្តាន​ពិត​នៃ​បុគ្គល​នីមួយៗ​ហើយ​។​ ប្រើពាក្យ​សុទ្ធតែ​បាត់​ក្បាល ល្អ​តើ ដែល​ឲ្យ​គេ​កាន់តែដឹង​….​។​យ៉ាងណាមិញ​ចំពោះ​ប្រតិកម្ម​លើក​នេះ​តារា​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ពុំបាន​ប្រកាស​ពី​ការព្រមាន​ប្តឹង​ណាមួយ​លើ​បុគ្គល​រូបនេះ​ទេ៕



Related posts