ផលិត​ក្រុមហ៊ុន​គ្រឿងសម្អាង​ថែរក្សា​សម្រស់ ណាត ចរិយា ​ត្រូវ​បាន​ទទួលស្គាល់​ពី​ក្រសួងសុខាភិបាល

ភ្នំពេញ ៖ ​​គ្រប់​ផលិតផល​របស់​ក្រុមហ៊ុន​ ​ត្រូវ​បាន​ទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​និង​ត្រួតពិនិត្យ​ច្បាស់លាស់​ឃើញ​ថា ​មិនមាន​ផល​ប៉ះពាល់​ដល់​សុខភាព និង​មិន​មាន​ប្រឈម​នឹង​បញ្ហា​ដល់​ស្បែក​ឡើយ។

ជាមួយ​គ្នា​នឹង​ការ​ទទួល​ស្គាល់​ និង​ត្រួត​ពិនិត្យ​ពី​ក្រសួង​​បែប​នេះ លោក​ស្រី ​ម៉ី ចរិយា ​​អគ្គ​នាយិកា ក្រុមហ៊ុន​គ្រឿងសម្អាង​ថែរក្សា​សម្រស់ ណាត ចរិយា ​បាន​សម្ដែង​នូវ​ក្ដី​រីករាយ ​និង​មាន​មោទនភាព​ជា​ខ្លាំង។

ការ​សម្ដែង​នូវ​មោទនភាព​នេះ ​ធ្វើ​ឡើង ​ខណៈលោកស្រី​ត្រូវ​បាន​​​​​អញ្ជើញ​ឲ្យ​ចូលរួម​កម្មវិធី​ទទួល​ពានរង្វាន់​សហគ្រិន​ឆ្នើម The Top 20 SUCCESSFUL CEO AWARD ឆ្នាំ 2019 ​ប្រព្រឹត្តិ​ទៅ ​ក្រោម​អធិបតីភាព​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​​តំណាង​ដល់​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ម៉ុម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​ស្រី​បញ្ជាក់​​ថា ពាន​នេះ​មិនមែន​របស់ខ្ញុំ​តែ​ម្នាក់​ទេ​គឺជា​របស់​តំណាង​ចែកចាយ​ទូទាំងប្រទេស​ផងដែរ សូម​អរគុណ​ដល់​តំណាង​ចែកចាយ​ទាំងអស់ ដែល​ខិតខំ​ប្រឹងប្រែង​លក់​ផលិតផល​របស់​ក្រុមហ៊ុន ណាត ចរិយា ប្រេន 9NY ទាំងអស់​ដែល​យកចិត្តទុកដាក់​ខិតខំ​លក់​គ្រប់​ផលិតផល។ ជា​ចុងក្រោយ​នាង​ខ្ញុំ​សន្យាថា​នឹង​នាំ​យកតែ​ផលិតផល​ល្អៗ​ឱ្យ​បងប្អូន​ទាំងអស់គ្នា ហើយនឹង​នាំ​តំណាង​ចែកចាយ​ទាំងអស់​ទៅរក​ភាពជោគជ័យ៕

Related posts