ភ្នំពេញ ៖ បុរសម្នាក់ ផឹកស្រាខ្លាំងពេករហូតរលាកក្រពះ រលាកលំពែងខ្លាំង ហើយក៏ស្លាប់បាត់បង់ជីវិត បន្សល់តែនូវការសោកស្ដាយ និងជាសារដាស់ស្មារតីឲ្យបងប្អូនប្រជាពលរដ្ឋកាត់បន្ថយការផឹកស៊ី។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះRino Smile កាលពីថ្ងៃទី២៨ កញ្ញា បានបង្ហាញការសោកស្ដាយ និងជូនជាដំណឹងថា «ពេលបានជួបមនុស្សល្អមិនដឹងថាខ្លួនមានសំណាង តែពេលបាត់បង់មនុស្សល្អទើបដឹងថាស្ដាយក្រោយ និងខ្លោចផ្សាបំផុត!? ផឹកពេក រលាកក្រពះ រលាកលំពែងខ្លាំង សូមទៅអោយបានសុខណាបងទី»។
ប្រភពដដែលបន្តថា «ពិតជាចង់ឃាត់បងទីអោយនៅបន្តទៀតខ្លាំងណាស់ តែនៅតែមិនអាចឃាត់បងអោយនៅបាន អ្វីៗបានត្រឹមបន្សល់ទុកនូវការចងចាំពីមុនរហូតដល់ឥឡូវ ពិតជាសោកស្ដាយ និង ខ្លោចផ្សាខ្លាំងណាស់ ពិតជាមិនគួរអោយជឿថាលឿនបែបនេះសោះ សូមទៅអោយបានសុខគតិភពណាបងទី»។
ក្រោយពីទទួលបានដំណឹងបែបនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនមានការភ្ញាក់ផ្អើល និងបានដាស់តឿនឲ្យមិត្តភក្ដិ ក៏ដូចជាមនុស្សជាទីស្រឡាញ់របស់ពួកគេឲ្យកាត់បន្ថយការផឹកស៊ី ខ្លាចមានរឿងរ៉ាវអាក្រក់កើតឡើងដូចករណីខាងលើនេះ៕