បាត់​មុខ​ពី​សិល្បៈ​យូរឆ្នាំ​ ឃុំ ប៉ុណ្ណា​ដែ​ត ​​ឡើង​តំណែង​ជា​មន្ត្រី​នគរបាល​យ៉ាង​ភ្ញាក់ផ្អើល

ភ្នំពេញ​ ៖ ​រូបភាព​ជាច្រើន​សន្លឹក​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ឯកសណ្ឋាន​មន្ត្រី​នគរបាល​ជាច្រើន​សន្លឹក​របស់​តារាចម្រៀង​ប្រុស​លោក ឃុំ បុ​ណ្ណា​ដែ​ត មុននេះ ​ត្រូវ​បាន​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យក​ទៅ​ចែករំលែក​យ៉ាង​ព្រោងព្រាត​បង្ក​ការចាប់អារម្មណ៍​ និង​ភ្ញាក់ផ្អើល​ខ្លាំង​ដល់​ទស្សនិកជន។

ស្ថិតក្នុង​ឯកសណ្ឋាន​ក្របខណ្ឌ​ជា​ម​ន្ត្រី​នគរបាល​ពី​សំណាក់​តារា​ចម្រៀង​លោក ឃុំ ប៉ុណ្ណា​ដែ​ត នេះដែរ ​ត្រូវបាន​ទស្សនិកជន​មួយចំនួន ​បាន​លើកឡើងថា ​រូបភាព​នេះ​ពុំ​មែន​ជា​ការ​ថត​​សម្ដែង​​​ក្នុង​ភាពយន្ត​ឬ​MV​បទ​ចម្រៀង​នោះទេ​ ព្រោះ​នៅក្នុង​ឯកសណ្ឋាន​នោះ ​មាន​ប៉ាក់​ឈ្មោះ​របស់​លោក​យ៉ាង​ធំៗ​ដូច​មន្ត្រី​ឯទៀត​ផងដែរ។

ជាការ​កត់សម្គាល់​តារា​ចម្រៀង​ប្រុស​លោក​ឃុំ ប៉ុណ្ណា​ដែ​ត បន្ទាប់ពី​ភ្ជាប់​ចំណងអាពាហ៍ពិពាហ៍​ជាមួយ​តារា​ស្រី​អ្នកនាង យក់ ឋិត​រដ្ឋា​​ មាន​រយៈពេល​ជាច្រើន​ឆ្នាំ​រហូត​មានកូន​២​នោះ​គឺ​ពួកគេ​ទាំងពីរ​ហាក់​មានការ​ឃ្លាតឆ្ងាយ​ពី​វិស័យ​សិល្បៈ​ទាំងស្រុង​។​ ខណៈ​ចំណងស្នេហា​ជា​ប្តី ប្រពន្ធ​របស់​អ្នក​ទាំងពីរ​គឺ​ស្រលាញ់​ផ្អែមល្ហែម​ជាមួយគ្នា​ធ្វើ​ឲ្យ​ទទួល​បាន​ការគាំទ្រ​និង​លើក​សរសើរ​ពី​ទស្សនិកជន​គ្រប់​វ័យ​ផងដែរ៕


Related posts