ទោះ​មិនបាន​ចូលរួម! កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ថ្លែង​សារ​រំលែក​ទុក្ខ​ និង​ចូល​បុណ្យ​សព​នាយ សាន ម៉ៅ​ ​១​លាន​រៀល

ភ្នំពេញ ​៖ ​នេះ​ជា​ទឹកចិត្ត​ដែល​គោរព​ស្រលាញ់​ និង​ស្រណោះ​ស្តាយ​យ៉ាង​ពន់ពេក​ក្រោយពេល​ដឹង​ពី​ដំណឹង​នៃ​មរណភាព​របស់​តារា​សិល្បៈ​រៀមច្បង​ផ្នែក​កំប្លែង​នាយ សាន ម៉ៅ ដែល​បាន​ទទួល​មរណភាព​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​ ដោយ​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ បាន​ថ្លែង​សារ​ចូលរួម​រំលែក​ទុក្ខ​និង​ចូល​បុណ្យ​ចំនួន​១​លៀន​រៀល​ បើទោះបីជា​លោក​ជាប់​ភារកិច្ច​មិនបាន​ចូលរួម​ដោយផ្ទាល់​នោះ។

បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ហេង ឡុង បាន​លើកឡើងថា ​អរគុណ​ដល់​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ ដែល​បាន​ចូល​ថ្លែង​សារ​រំលែក​ទុក្ខ និង ចូល​បុណ្យសព​តារា​កំប្លែង​នាយ សាន ម៉ៅ ចំនួន​១​លាន​រៀល​។​ លោក ហេង ឡុង ក៏បាន​បញ្ជាក់ទៀតថា ​ក្រៅតែពី​លោក ព្រាប សុវត្ថិ ក៏មាន​តារា​ប្រុស​-​ស្រី​ចំនួន​៣​រូប​ទៀត​ចូលរួម​ផងដែរ​គឺ​១-​លោក ហេ​រ៉ូ ៥០​ដុល្លារ​,២-​កញ្ញា ថន លក្ខិណា​៥០​ដុល្លារ និង​៣-​លោក នី រតនា ៣០​ដុល្លារ។

ជាមួយគ្នានេះដែរ​ បើតាម​ការកត់សម្គាល់​ស្របពេល​ដែល​សព​របស់​តារា​កំប្លែង​នាយ សាន ម៉ៅ បាន​ដឹក​ពី​ប្រទេស​ថៃ​មកដល់​ស្រុក​ខ្មែរ​កាលពី​ម្សិលមិញ​នេះដែរ​ គេ​ក៏​សង្កេតឃើញ​មាន​វត្តមាន​តារា​សិល្បៈ​ល្បីៗ​និង​មិត្តភក្តិ​រួម​អាជីព​កំប្លែង​មួយចំនួន​ចូលរួម​រំលែក​ទុក្ខ​ផងដែរ​ក្នុង​មានដូចជា ​៖ ​នាយ កុយ ,​នាយ ក្រឹម ,​នាយ ឃ្លោក ,​នាយ ច​យ ,​លោកយាយ ណ​យ សំណាង ,​យាយ យ៉យ ,​ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​សិល្បករ​មួយចំនួនទៀត។

តារា​កំប្លែង​នាយ សាន ម៉ៅ បាន​ទទួល​មរណភាព​កាលពី​វេលា​ម៉ោង​០៦​ល្ងាច​ថ្ងៃទី​០២​ ខែតុលា ឆ្នាំ​២០១៩​នៅ​មន្ទីរពេទ្យ​ខេត្ត អ៊ូ​ប៊ុន ប្រទេស​ថៃ​ហើយ ពេលនេះ​សព​របស់​គាត់​ក៏​ត្រូវ​បាន​ដឹក​បញ្ជូន​មកដល់​ប្រទេស​ខ្មែរ​វិញ​កាលពី​វេលា​ម៉ោង​០៣​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០៣​ ខែតុលា ​ឆ្នាំ​២០១៩​។​ សព​របស់​នាយ សាន ម៉ៅ បច្ចុប្បន្ន​កំពុង​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ព្រែកប្រា​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​ហើយក៏​ត្រូវ​បូជា​នៅ​ថ្ងៃ​សៅរ៍​ទី​០៥ ​ខែ​តុលា ឆ្នាំ​២០១៩​នៅ​វេលា​ម៉ោង​៤​រសៀល៕

Related posts