តាន់ គឹម​សួរ ប្រតិកម្ម​ការពារ​ ក្រោយ​ផ្ទុះ​ការរិះគន់​លើ សូ ដា​នីតា ដែល​ប្រកាស​ចំណាយពេល​១​ថ្ងៃ​ប្រមូល​សំរាម

ភ្នំពេញ ​៖ លោក តាន់ គឹម​សួរ ដែលជា​ផលិតករ​រឿង​អប់រំ​ខ្លី​ បាន​បញ្ចេញ​ប្រតិកម្ម​ការពារ​ជំនួស​សាមីខ្លួន​កញ្ញា សូ ដា​នី​តា ដែល​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មហាជន​ស្របពេល​តារា​ស្រី​រូបនេះ​បានប្រកាស​ចំណាយពេល​ពី​ការងារ​១​ថ្ងៃ​ដើម្បី​ដើរ​ប្រមូល​សំរាម​ជាមួយ​កម្មករ​ប្រមូល​សំរាម​ខណៈ​ការរិះគន់​បានលើកឡើង​ថា​នេះ​ជា​យុទ្ធសាស្ត្រ​របស់​នាង​ដើម្បី​ទាញយក​ការគាំទ្រ​និង​ប្រជាប្រិយភាព។

ជាការ​ឆ្លើយតប​លោក តាន់ គឹម​សួរ បានបញ្ជាក់​ថា បើ​គិតថា​គាត់​ធ្វើ​នេះ​គឺ​ចង់​ល្បី គិត​ខុស​ហើយ ព្រោះ​គាត់​ល្បី​ស្រាប់​ហើយ បើ​គិតថា​គាត់​ធ្វើ​នេះ​ដើម្បី​ចង់យក​មុខ គិត​ខុស​ហើយ ខ្វះ​អ្វី​វិធី​ដែល​យកមុខ​ល្អៗ​ជាង​នេះ​។​ បើ​គិតថា​គាត់​ធ្វើ​នេះ​ចង់បាន​ភាព​ទាក់ទាញ​គឺ​ត្រឹមត្រូវ​គឺ​ទាក់ទាញ​ឲ្យ​បងប្អូន​មក​ចាប់អារម្មណ៍​អំពី​ការលំបាក​របស់​បងប្អូន​ដែលជា​អ្នកប្រមូល​សំរាម​ហើយ​ចូលរួម​ទុកដាក់​សំរាម​ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ។

សូមបញ្ជាក់ថា ​ការរិះគន់​នេះ​បាន​ផ្ទុះឡើង​បន្ទាប់ពី​រូបភាព​ជាច្រើន​សន្លឹករ​បស់​តារា​ស្រី​កញ្ញា សូ ដា​នី​តា ស្ថិតក្នុង​សភាព​កំពុង​ប្រមូល​សំរាម​ជាមួយ​កម្ម​ប្រមូល​សំរាម​ត្រូវបាន​បង្ហោះ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ព្រោងព្រាត បង្ក​ការចាប់អារម្មណ៍​ជាថ្មី​សម្រាប់​ទស្សនិកជន​អ្នកគាំទ្រ។ ​សកម្មភាព​នេះ​គឺ សូ ដា​នី​តា បានធ្វើ​ឡើង​តាម​ការសន្យា​របស់ខ្លួន​ដែល​ធ្លាប់​ប្រកាស​នាពេល​កន្លង៕

Related posts