ជិត​ដល់​ថ្ងៃ​ពិសេស ងួន ចាន់​ដេវីត និង ទេព បូ​ព្រឹ​ក្យ ធ្វើ​ឲ្យ​អ្នកគាំទ្រ​លើស​ជាតិ​ស្ករ

ភ្នំពេញ ៖ ស្របពេល​ដែល​ជិត​ដល់​ថ្ងៃ​ពិសេស​នោះ តារា​ចម្រៀង​លោក ងួន ចាន់​ដេវីត ហៅ G-Devith និង​កញ្ញា ទេព បូ​ព្រឹ​ក្យ កាន់តែ​បង្កើន​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ទ្វេដង តាមរយៈ​ការ​ដើរលេង​កម្សាន្ត និង​ថតរូប​Sweet​ៗ​ជាមួយគ្នា​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ សឹងតែ​ធ្វើ​ឲ្យ​Fan​លើស​ជាតិ​ស្ករ​ទៅ​ហើយ។

តាម​ពិត​ទៅ ការ​បង្ហាញ​ភាព​ផ្អែមល្ហែម​របស់​ពួកគេ មិនមែន​ទើបតែ​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​នោះ​ទេ ពោល​កន្លង​ៗ​មក​ ពួកគេ បាន​បង្ហាញ​នូវ​ភាព​ផ្អែមល្ហែម​បែបនេះ​ជា​ហូរហែ​មក​ហើយ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពួកគេ​មានការ​សរសើរ និង​ជូនពរ​ឲ្យ​ពួកគេ​ស្រឡាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង។

ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២៧ កញ្ញា​កន្លង​ទៅ​នេះ ក្នុង​អំឡុង​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​មុន​ពេល​ចូល​រោងការ​នោះ តារា​ចម្រៀង​វ័យក្មេង​ទេព បូ​ព្រឹ​ក្យ បាន​សារ​យ៉ាង​ខ្លី​ថា «​មក​មន្ទីរពេទ្យ​ពិនិត្យ​មុន​ថ្ងៃ​ពិសេស»។ លុះ​នៅ​ថ្ងៃ​ទី​២៨ ក៏​បន្ត​ភាព​ផ្អែមល្ហែម​ទៀត ដោយ​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​ថា «​តោះ​ដល់​ម៉ោង​នាំ​អូន shopping​ហើយ ah k’bee G-Devithក្តី​សុខ​សុំ​ត្រឹម​ប៉ុន​នឹង​បាន​ហើយ​ដែល​ទៅណា​មក​ណា​មាន​មនុស្ស​កាន់​ដៃ ជូន​ទិញ​អីវ៉ាន់​»​។ ចំណែក​នៅ​ថ្ងៃទី​២៩​ម្សិលមិញ​វិញ នាង​បាន​បង្ហោះ​សារ​ដែរ​ថា ចង់​សួរ​តាម​ត្រង់​ថា​តើ​បើ​អូន​120​គីឡូ​ទៅ​តើ​បង​នៅតែ​ស្រលាញ់​អត់​ចុះ​សុំ​ពាក្យពិត​?​អ្នកណា​កុហក»។

ងាក​មក​មើល តារា​ចម្រៀង​លោក ងួន ចាន់​ដេវីត ក៏​បង្ហោះ​សារ​របៀប​លេងសើច​បង្កើន​ភាព​ផ្អែមល្ហែម ក្នុង​ពេល​អង្គុយ​ចុច​ទូរស័ព្ទ ហើយ​ត្រូវ​ម្ចាស់​ស្នេហ៍​​​អើត​មើល​ថា «គ្រប់​ពេល​ដែល​ខ្ញុំ​ទាញ​ទូរស័ព្ទ​គឺ​ដឹង​តែ​ចឹ​ង​ម៉​ង​ស្គាល់ Camera សុវត្ថិភាព​អត់​បងប្អូន ?​ណ្ហើយ យុត្តិធម៌​គ្មាន​សោះ​សម្រាប់​ប្រុស​ស្អាត​»​។ ហើយ​នៅ​មុននេះ​បន្តិច​លោក​បាន​បង្ហោះ​សារ​ដ៏​ផ្អែមល្ហែម​ទៅកាន់​កញ្ញា ទេព បូ​ព្រឹ​ក្យ​ថា «តុក្កតា​cute តែ​នៅ​ចាញ់ my babe ទេ​.GOOD MORNING Tep Boprek»៕

Related posts

Leave a Comment