ជា​ការ​ចូលរួម​រំលែក​ទុក្ខ! សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ចូលរួម​បច្ច័យ​បុណ្យ​សព​នាយ សាន​ម៉ៅ​១០​លាន​រៀល

ភ្នំពេញ​ ៖​ ដើម្បី​ជាការ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​សព​នោះ ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បាន​ចូលរួម​ជា​បច្ច័យ​បុណ្យសព​របស់​នាយ សាន ម៉ៅ នូវ​ទឹកប្រាក់​ចំនួន​១០​លាន​រៀល​។​ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម។

លោក ហេង ឡុង ដែលជា​ស្វាមី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​រៀបរាប់ថា ​ជំនួសមុខ​ឲ្យ​គ្រួសារ​សព​តារា​កំប្លែង​នាយ សាន ម៉ៅ សូម​អបអរសាទរ​និង​គោរព​ថ្លែងអំណរគុណ​ដល់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​បាន​ចូល​បុណ្យ​ចំនួន​១០​លាន​រៀល​បន្ថែមទៀត​ដើម្បី​សម្រួលការ​ធ្វើបុណ្យ​ដល់​សព​នាយ សាន ម៉ៅ។

ចំពោះ​ទឹកប្រាក់​ដែល​ត្រូវបាន​នាំយកទៅ​ចូលរួម​បុណ្យសព​នាយ សាន ម៉ៅ ដែល​សម្តេច​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ចាត់​តំណាង​នោះ​គឺធ្វើឡើង​តាមរយៈ​ក្រុមការងារ​កាកបាទក្រហម​កម្ពុជា​។ ​សូមបញ្ជាក់ថា​នាយ សាន ម៉ៅ បានទទួល​មរណភាព​នៅ​មន្ទីរ​ពេទ្យ​ប្រទេស​ថៃ​ ហើយ​សព​របស់​នាយ​ នឹងត្រូវ​បូជា​នៅវេលា​ម៉ោង​៤​ល្ងាច​ស្ថិតនៅ​បរិ​វេទ​វត្ត​ព្រែកប្រា៕

Related posts