ឆ្នាំ​ទៅយក​មិនបាន​ ឆ្នាំនេះ​ជា សុវណ្ណ​រិ​ទ្ធ នាំ​របស់​ពិសេស​ជូន​ភរិយា​ទាល់តែ​បាន​ ពិតជា​រំភើប​ជំនួស

ភ្នំពេញ​ ៖​ ពិធីករ​ប្រុស​មាន​ប្រជាប្រិយភាព​លោក ជា វណ្ណ​រិ​ទ្ធ ពិតជា​ធ្វើ​ឲ្យ​ភរិយា​របស់ខ្លួន​រំភើប​មិន​ស្ទើរ​ ខណៈដែល​ស្ងា​ត់ៗ ​តារា​ប្រុស​រូបនេះ ​បាន​នាំ​របស់​ពិសេស​ជូន​ជាការ​ដូរ​ដល់​ភរិយា ​ស្របពេល​ដែលមាន​ទស្សនិកជន​​ ​មិនតិច​ឡើង​ដែល​បង្ហាញ​ពី​អារម្មណ៍​រំភើប​ជំនួស​ផង​នោះ។

ចំពោះ​របស់​ពិសេស​ដែល​លោក ជា វណ្ណ​រិ​ទ្ធ នាំមក​ឲ្យ​ប្រពន្ធ​ឆ្នាំនេះ​គឺ​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ដែលមាន​តម្លៃ​ខ្ទង់​​ជាង​៣​ម៉ឺន​ដុល្លារ​។​ លោក​ក៏បាន​សរសេរ​រៀបរាប់​ពី​បំណង​ថា ​កាលពី​ឆ្នាំទៅ​គ្រា​ដែល​ខ្លួន​ទៅធ្វើ​កម្មវិធី​នា​ពិធី​សម្ពោធ​រថយន្ត​ស៊េរី​ទំនើប​នោះ​គឺ​ក្នុង​ចិត្ត​ពិតជា​ស្រលាញ់​ឆ្នាំ​ប៉ុន្តែ​ដោយសា​មិនទាន់មាន​លុយ​គ្រប់គ្រាន់​ទើប​ឆ្នាំនេះ​ស​ន្សំ​លុយ​ទិញយក​រថយន្ត​នេះ​ទាល់​តែ​បាន។

លោក​បាន​លើកឡើងថា ​ឆ្នាំទៅ​ធ្វើ​ពិធីករ​ក្នុង​ពិធី​សម្ពោធ​រថយន្ត TOYOTA RUSH 2019 មាន​អារម្មណ៍​ថា ស្រលាញ់​ខ្លាំង​មែនទែន ក៏​ប្រាប់​ប្រពន្ធ គាត់​ក៏​ស្រលាញ់​ដូច​ខ្ញុំ​ដែរ ឆ្នាំនេះ​ជូន​កាដូ​ដែល​អូន​ប្រាថ្នា។ Happy Pre-Birthday ជូនពរ​អូន​មាន​សុខ​ភាពល្អ​និង​មាន​ស្នាមញញឹម​បែបនេះ​ច្រើនៗ ហើយ​បង​នឹង​ខំប្រឹង​បន្ថែមទៀត​ដើម្បី​ក្តី​ស្រ​មៃ​បន្ទាប់​បង​ស្រលាញ់​អូន៕

Related posts