គួរ​ឲ្យ​ច្រណែន​ណាស់! ព្រាប សុវត្ថិ ទោះបី​កូន​ធំៗ​ហើយក៏​ពិតមែន តែ​គ្រួសារ​មាន​សុភមង្គល​ខ្លាំង

ភ្នំពេញ ​៖​ កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​លោក ព្រាប សុវត្ថិ មិន​ត្រឹមតែ​រក្សាបាន​ទីផ្សារ​គាំទ្រ​ខ្ពស់​និង​ប្រជាប្រិយ​ភាពខ្លាំង​នោះទេ​ តារា​ប្រុស​រូបនេះ​ ក៏ត្រូវ​បាន​ទស្សនិកជន​ជាច្រើន ​បាន​សម្តែង​ការ​លើក​សរសើរ​ និង​គាំទ្រ​ផងដែរ​ ក្រោយ​ពេលដែល​សុភមង្គល​គ្រួសារ​ ក៏​ស្ថិតស្ថេរ​ ហើយ​មាន​សុភមង្គល​ផង​នោះ។

ជា​ការ​កត់សម្គាល់​មួយរយៈ​ពេល​ចុង​ក្រោយនេះ​ តារាចម្រៀង​លោក​ព្រាប សុវត្ថិ តែងតែ​បង្ហោះ​ឬ​ទម្លាយ​រូបភាព​ផ្អែមល្ហែម​ជាមួយ​ភរិយា ​និង​កូនៗ​ប្រុស​ទាំង​៣​នាក់​របស់​លោក​ជា​បន្តបន្ទាប់ ​ខណៈ​មាន​ទស្សនិកជន​ជាច្រើន ​បាន​នាំ​គ្នា​គាំទ្រ ​និង​លើក​សរសើរ​ទឹកចិត្ត​លោក​ព្រាប សវ​ត្ថិ ក្នុងនាម​តារា​ល្បី ​តែ​នៅតែ​ស្រលាញ់​ប្រពន្ធ​-​កូន​មិន​មានការ​ប្រែប្រួល។

ជាក់ស្តែង​ថ្មីៗ​នេះ​លោក ព្រាប សុវត្ថិ បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ប​ង្ហា​ញ​ពី​ចំណងស្នេហា​រឹងមាំ​រហូត​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​ពោល​ពាក្យ​ច្រណែន​ថា​ពិត​ជាមាន​សេចក្តីសុខ​ណាស់ នេះ​ជា​រូបភាព​គំរូ​​ល្អ​ដល់​មហាជន​និង​តារា​ដទៃទៀត។

សូមបញ្ជាក់ថា​ លោក​ព្រាប សុវត្ថិ និង​ភរិយា បាន​រៀបការ​ជាមួយគ្នា​បង្កើត​បានកូន​ប្រុស​៣​នាក់​គឺ សុវត្ថិ មុនី​វណ្ណ​, សុវត្ថិ មុនី​នាគ និង​សុវត្ថិ សេរី​វុ​ឌ្ឍ ខណៈ​ដែល​កូនប្រុស​ទាំង​៣​របស់លោក​មាន​វ័យ​ពេញកំលោះ​ទៅហើយ និង​បាន​ចូលប្រឡូក​ក្នុង​សិល្បៈ​រួម​ទ្រនំ​ជាមួយ​ឪពុក​ផង​នោះ៕
 

Related posts