ខេ​ម ស្ទើរ​រលីងរ​លោង​ទឹកភ្នែក​ ក្រោយពេល​អ្នកគាំទ្រ​ហៅ​Idol​ពេញៗ​មាត់​ក្នុង​កម្មវិធី​មួយ

ភ្នំពេញ ​៖ ​តារា​ចម្រៀង​សំឡេង​ស្អក​របស់​ផលិតកម្ម​ថោ​ន​លោក ខេ​ម បានបង្ហាញ​អារម្មណ៍​រំភើប​ខ្លាំង​ស្ទើរ​រ​លីងរ​លោង​ទឹកភ្នែក​ បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​កាន់​ខ្លាំង​ពី​សំណាក់​មហាជន​ និង​បណ្តា​យុវវ័យ​ទាំងប្រុស​ទាំងស្រី ​គ្រា​ដែល​បង្ហាញ​វត្តមាន​ចេញ​ច្រៀង​នៅតាម​បណ្តា​កម្មវិធី​ប្រគំ​តន្ត្រី។

ជាក់ស្តែង​តារាចម្រៀង​លោក ខេ​ម កាលពី​យប់មិញ​នៅ​ក្នុង​ការ​ចូល​រួម​ច្រៀង​របស់​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​ លោក​ទទួលបាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​រហូត​ធ្វើ​ឲ្យ​តារា​ប្រុស​រូប​នេះ​រំភើបចិត្ត​ខ្លាំង។លើសពីនេះ​លោក ខេ​ម ក៏បាន​ថ្លែង​សារ​មួយ​ប្រយោគ​ដោយ​ខ្លី​បង្កប់ន័យ​ថា​ អរគុណ​ហ្វេ​ន​គ្រប់គ្នា​ក្នុង​រាត្រី​នេះ​ បាន​គាំទ្រ​ ហើយ​ហៅ​ខ្ញុំ​អាយ​ដល​ស្ទើរ​គ្រប់គ្នា​។ អរគុណ​ណាស់​រាត្រីសួស្តី​សៀមរាប។

តាម​ការកត់សម្គាល់​តា​រា​ចម្រៀង​ធ្លា​ប់រង​នូវ​រឿងរ៉ាវ​អាស្រូវ​ជិះ​រថយន្តបុក​គេ​ស្លាប់​កាលពី​អំឡុង​ប៉ុន្មាន​ឆ្នាំមុន​គឺ​លោក ខេ​ម បើ​សង្កេតឃើញ​ពី​ទីផ្សារ​បច្ចុប្បន្ន​កាន់តែ​មាន​ស្ទុះ​គាំទ្រ ​និង​ក្តាប់បាន​ឱកាស​ចេញ​ច្រៀង​ច្រើន​តាម​កម្មវិធី​តន្ត្រី​នានា។ ពិសេស​តារា​ប្រុស​រូបនេះ ​ក៏​ក្តាប់បាន​ទីផ្សារ​ចេញទៅ​ច្រៀង​ក្រៅ​ស្រុក​ជា​បន្តបន្ទាប់​ទៀតផង នេះ​ជា​ឱកាស​មួយ​ដ៏​ល្អ​របស់​លោក ខេ​ម ក្នុងការ​កើប​លុយ​ខ្ទង់​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​ផងដែរ៕

Related posts