ខេ​ម ធ្វើ​ឲ្យ​ទស្សនិកជន​កាន់តែ​សរសើរ​ខ្លាំង​ ក្រោយពី​ធ្វើ​រឿង​មួយ​នេះ

ភ្នំពេញ​ ៖​ តារាចម្រៀង​សំឡេង​ស្អក​ម្ចាស់​បទ បេះដូង​អើយ លោក ខេ​ម ពេលនេះ​កាន់តែ​ធ្វើ​ឲ្យ​ទស្សនិកជន​គាំទ្រ​ និង​លើកសរសើរ​ពី​អត្ត​ច​រិ​ត ​ដែល​តារា​ប្រុស​រូបនេះ​បង្ហាញ​ពី​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​ ខណៈដែល​លោក​ក៏បាន​តែមាន​ប្រជាប្រិយ​ភាពខ្លាំង​នោះ។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​មួយ​សន្លឹង​ដែល​តារា​ប្រុស​ម្នាក់នេះ​ដាក់​ទាន​ឲ្យ​លោកតា​ម្នាក់​បាន​លើកឡើងថា ប្រសិនបើ​បងប្អូន​មានលទ្ធភាព​សាក​រៀន​ធ្វើ​អំណោយ​។​ សេចក្តីស្រលាញ់​ជាមួយ​បងប្អូន​ខ្វះខាត​សាកល​មើល​និង​ដឹង​ហើយ​ថា​វា​និង​មាន​អារម្មណ៍ល្អ​បែបណា។

តាមរយៈ​នេះ ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​កាន់តែ​មាន​ការ​គាំទ្រ​លើ​ចរិត​របស់លោក ខេ​ម ម្យ៉ាងទៀត​ក៏មាន​ខ្លះទៀត​បាន​លើកសរសើរ​ថា​នេះ​ពុំមែន​ជា​លើក​ទី​១​នោះទេ ​ដែល​លោក ខេ​ម តែង​បង្ហាញ​ពី​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម។ លើសពីនេះ​ក៏មាន​ខ្លះទៀត​បាន​និយាយថា​បើសិន​អ្នកសិល្បៈ​មួយចំនួន​ធ្វើបែបនេះ​ពិតជា​ល្អ​ណាស់៕

Related posts

Leave a Comment