ខេមរៈ សិរីមន្ត សង់ផ្ទះ​វិឡារ​តម្លៃ​រាប់​សែន​ដុល្លារ​យ៉ាង​ស្កឹមស្កៃ​ជូន​អ្នកមានគុណ​ភ្ជាប់​នឹង​រូបសំណាក ស្រី​ពៅ នៅ​ពីមុខ​ផ្ទះ

ភ្នំពេញ ​៖ ​កំពូល​តារាចម្រៀង​រប​ស់​ផលិតកម្ម​ហង្ស​មាស​លោក ខេមរៈ សិរីមន្ត បានបង្ហាញ​ភាព​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ខ្លាំង​ដល់​ទស្សនិកជន​ ក្រោយ​ពេលដែល​លោក​តបស្នង​គុណ​ឪពុក​-​ម្តាយ​នូវផ្ទះ​វិឡារ​យ៉ាង​ស្កឹមស្កៃ​តម្លៃ​រាប់សែន​ដុល្លារ។ ខណៈដែល​នៅមុខ​ផ្ទះ​ក៏មាន​រូបសំណាក​ប្អូនស្រី​សំណព្វចិត្ត​កញ្ញា ខេមរៈ ស្រី​ពៅ នៅ​ពីមុខ​ផង​នោះ។

ទន្ទឹមគ្នា​នៃ​ការ​បង្ហោះ​រូបភាព​នេះដែរ ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លើកសរសើរ​គ្រប់គ្នា​ ខណៈដែល​កន្លងមក​គេ​សង្កេតឃើញថា ​ផ្ទះ​វិឡារ ​ដែល​លោក ខេមរៈ សិរីមន្ត សាងសង់​ជូន​ឪពុក​និង​អ្នក​ម្តាយ​របស់ខ្លួន​នោះ​ពិតជា​មាន​សភាព​ស្រស់ស្អាត​មិន​ចាញ់​វិឡារ​របស់លោក​ដែល​នៅ​ម្តុំ​វត្ត​សំរោង​អណ្តែង​ប៉ុន្មាន​នោះឡើយ។

ដោយសារតែ​ហេតុផល​នេះ​ ទើប​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​សរសើរ​លោក ខេមរៈ សិរីមន្ត មិន​ដាច់​ពី​មាត់​ព្រោះ​ត្រូវបាន​គេ​ចាត់ទុកថា​លោក​ជា​កូន​ល្អ បងប្រុស​ល្អ​និង​ជា​គំរូ​សម្រាប់​អ្នកសិល្បៈ​ដទៃទៀត​។ ​ផ្ទះ​វិឡារ​ដែល​លោក ខេមរៈ សិរីមន្ត សង់​ជូន​អ្នកមានគុណ​នេះ​គឺ​ស្ថិតនៅលើ​ទឹកដី​ខេត្តកំពង់ចាម​ដែលជា​ស្រុកកំណើត​របស់ខ្លួន៕

Related posts

Leave a Comment