ខួប​កំណើត​G-Devith, ​ទេព បូ​ព្រឹក្ស ​ ​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​គ្រប់គ្នា

ភ្នំពេញ​ ៖ ពិតជា​គួរ​ឲ្យ​សរសើរ​ចំពោះ​ចំណងស្នេហា​ដ៏​រឹងមាំ​របស់​តារាចម្រៀង​ប្រុស​-​ស្រី​មួយគូ​នេះ​គឺ​តារា​រ៉េ​បលោក ងួន ចាន់​ដេវីត និង​តារា​ស្រី​កញ្ញា ទេព បុ​ព្រឹក្ស ខណៈដែល​ពួកគេ​តែងតែ​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​យល់ចិត្ត​គ្នា​បង្អួត​ភ្នែក​មហាជន​ឲ្យ​មាន​ភាព​ច្រណែន​ស្ទើរ​គ្រប់គ្នា។ មិនតែប៉ុណ្ណោះ​នាឱកាស​ថ្ងៃ​ពិសេស​របស់​G-Devith គូស្នេហ៍​កញ្ញា ទេព បូ​ព្រឹក្ស កាន់តែ​ធ្វើ​រឿង​មិន​នឹកស្មាន​ដល់​ទៀតផង។

ក្រៅតែពី​ការបង្ហាញ​នូវ​ស្នាមញញឹម​សប្បាយរីករាយ​ជាមួយ​មិត្តភក្តិ​និង​អ្នកគាំទ្រ​នៅលើ​ផ្ទៃ​ទឹក​នាពេល​រាត្រី​នា​ថ្ងៃ​ខួបកំណើត​របស់​តារា​រ៉េ​ប​G-Devith​ឆ្នាំ​នេះនោះ ​គូស្នេហ៍​កញ្ញា ទេព បូ​ព្រឹក្ស គឺ​បាន​ជូន​នូវ​ការដូ​ពិសេស​ដល់​ម្ចាស់​បេះដូង​រូបនោះ​នូវ​ចិញ្ចៀន​ពេ​ជ្រ​១​វង់​ដែល​ធ្វើ​ឲ្យ​G-Devith រំភើប​ខ្លាំង​រហូត​រលីងរ​លោង​ទឹកភ្នែក​ទៀតផង។

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​នោះ​កញ្ញា ពេ​ទ បូ​ព្រឹក្ស បាន​រៀបរាប់ថា​ រីករាយ​ថ្ងៃកំណើត​my hubby អរគុណ​សំរាប់​រយៈពេល​៣​ឆ្នាំនេះ​ដែល​នៅក្បែរ​អូន​មើលថែ​អូន​និង​ស្ម័គ្រចិត្ត​ធ្វើ ជា​មិត្ត ជា​បងប្រុស ជា​សង្សារ និង​ជា អនាគត​ស្វាមី​។​អរគុណ​នូវ​ការផ្តល់​នៅ​សុភមង្គល​ និង​ភាពកក់ក្តៅ​ដល់​អូន​គ្រប់​វិនាទី។

កញ្ញា ទេព បូ​ព្រឹក្ស បាន​បន្តទៀតថា ​សូម​ជូនពរ​ឲ្យ​បង​ចាប់ពីពេលនេះ​ទៅ ​សម្រេច​គ្រប់​បំណង​ដែល​ប៉ងប្រាថ្នា អូន​នឹង​សន្យា​ថា​ នឹង​កាន់​ដៃ​បង​ដើរ​ទៅមុខ​រហូត​នៃ​ជីវិត​។​ តាមរយៈ​នេះ ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​នាំ​​​គ្នា​ច្រណែន​ចំពោះ​ស្នេហា​ស្មោះ​ស្ម័គ្រ​របស់​ពួកគេ​ដោយ​ក្នុងនោះ​ក៏មាន​ខ្លះទៀត​ជូន​ពរ​ថ្ងៃកំណើត​G-Devith​ផងដែរ៕

រីករាយថ្ងៃកំណើតmy hubby

រីករាយថ្ងៃកំណើតmy hubby អរគុណសំរាប់រយះពេល៣ឆ្នាំនេះដែលនៅក្បែរអូនមើលថែអូននឹងស័្មគ្រចិត្តធ្វើ ជាមិត្ត ជាបងប្រុស ជាសង្សារ នឹងជា អនាគតស្វាមី😘អរគុណនូវការផ្តល់នៅសុភម្គលនឹងភាពកក់ក្តៅដល់អូនគ្រប់វិនាទី❤️សមជូនពរឲ្យបងចាប់ពីពេលនេះទៅសំរេចគ្រប់បំណងដែលប៉ងប្រាថ្នា អូននឹងសន្យាថានឹងកាន់ដៃបងដើរទៅមុខរហូតនៃជីវិត💛❤️ #ditwayTBPforeverYT: https://youtu.be/ZaJzWcGVC1k

Posted by Tep Boprek on Friday, October 4, 2019

Related posts