ក្រោយ​សម្តី​ផ្លែផ្កា! លោក ចាន់ មករា ថា​ គ្មាន​នរណា​ហ៊ាន​ប្រកាសសង្គ្រាម​ជាមួយ​ប្រពន្ធ​ឧកញ៉ា​ទេ

ភ្នំពេញ ៖ បន្ទាប់ពី​មានការ​ផ្ទុះ​នូវ​រឿងរ៉ាវ​ដ៏​រសើប​ជុំវិញ​ករណី​នៃ​ការលក់​កា​បូ​ប​ក្លែងក្លាយ​ម៉ាក Dior ពី​សំណាក់​តារា​ហ្វេ​ស​ប៊ុ​ក​អ្នកនាង ចោម ខ្វាន់ និង ចោម ច័ន្ទ ជាមួយ​អតិថិជន​ម្នាក់​ដែល​បាន​ទិញយក​ទៅប្រើ​ប្រាស់​មានតម្លៃ​ខ្ទង់ពាន់​ដុល្លារ​នោះ ​ក៏​ស្រាប់តែ​មានការ​បញ្ចេញ​ប្រតិកម្ម​និង​រិះគន់​ជាច្រើន​ពី​សំណាក់​មហាជន​ចំពោះ​បញ្ហា​នេះ។

ជាមួយគ្នានេះដែរ​ចំពោះ​រឿង​ដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​ចាប់អារម្មណ៍​ថែមទៀត​នោះ កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៩​ម្សិលមិញ​នោះ ​ភរិយា​ឧកញ៉ា ឌួង ឆាយ ក៏បាន​បង្ហោះ​រូប​ប៉ុន្មាន​សន្លឹក ជាមួយ​កាបូប​ម៉ាក Dior ហាក់​មាន​ចេតនា​បញ្ឆិតបញ្ឆៀង​ទៅ​អ្នកនាង ចោម ខ្វាន និង ចោម ច័ន្ទ ខណៈដែល​ម៉ូត​កាបូប​នោះ​គឺមាន​លក្ខណៈ​ដូចគ្នា​បេះបិទ​ទៅនឹង​កាបូប​របស់ បងប្អូន​ស្រី​អ្នក​ទាំងពីរ​គ្រា​តែ​កាបូប​ភរិយា​ឧកញ៉ា ឌួង ឆាយ គ្មាន​រូត​នោះ​ទេ​ ដែល​នេះ​អាច​បញ្ជាក់​ថា កាបូប​របស់​លោក​ជំទាវ ដេ​ត ម៉ាលី​ណា ជា​របស់​ពិតប្រាកដ។

ទន្ទឹមគ្នា​នោះ​លោកស្រី ម៉ាលី​ណា ក៏បាន​បញ្ចេញ​សារ​ថា ​តាមផ្លូវ​ទៅ​ប្រ​លាន​យន្តហោះ​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​​កូន​ស្រី​ភឺ​ល​ណាស់​មក​កូរ៉េ​ចោល​អូន​។​ ៥ ថ្ងៃ​កាបូប​Dior​ល្បី​ណាស់​ឥឡូវ តែ​សំខាន់​កាបូប​ខ្ញុំ​អត់​មាន​រ៉ូ​ត​អញ្ចឹង​សម្រាប់​ដាក់​អីវ៉ាន់​ប្រើប្រាស់។ យ៉ាងណាមិញ​ក៏មាន​ការបន្ត​ចុះ​ផ្សាយ​ដែរ​ថា​សង្គ្រាម​ប្រេន​មិន​ចប់​ទេ​!​ភរិយា​ឧកញ៉ា​វាល់​លាន​ដុល្លារ​វៃ​បញ្ឆិតបញ្ឆៀង​ចំៗ​ឲ្យ​កាបូប Dior​ថែម​រូត។

ដោយ​មើលឃើញ​ពី​ការចុះផ្សាយ​បែបនេះ​ភ្លាមៗ​នោះ​ក៏​ស្រាប់តែ​លោក ចាន់ មករា ដែលជា​គូស្នេហ៍​កញ្ញា ដេ​ន​នី ក្វាន់ និង​ក៏​ជា​ប្អូនថ្លៃ​អ្នកនាង ចោម ខ្វាន និង ចោម ច័ន្ទ បាន​បញ្ចេញ​ប្រយោគ​មួយ​ឃ្លា​យ៉ាងខ្លី​ដូច្នេះ​ថា ​តើ​អ្នកណា​ហ៊ាន​ទៅ​ប្រកាសសង្គ្រាម​ជាមួយ​គាត់​ដែលជា​ប្រពន្ធ​របស់​ឧកញ៉ា ?​។​តើ​មហាជន​យល់ឃើញ​យ៉ាងណាដែរ​ចំពោះ​រឿងរ៉ាវ​នេះ៕

Related posts