ក្រោយ​រង​ការ​រិះគន់ សុខ ស្រី​នាង​ថា រឿង​ខ្លះ​អ្នក​អាច​មើល​ឃើញ​តែមួយ​ជ្រុង​តូច​នៅ​ខាង​មុខ

ភ្នំពេញ ៖ ក្រោយពី​រង​ការរិះគន់​បាញ់​ចាក់​ស្រោច​មក​លើ​ខ្លួន​រឿង​ទម្លាក់​ក្មេងស្រី​ម្នាក់​ចេញពី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian Idol Junior​អ្នកនាង សុខ ស្រី​នាង​  ក៏បាន​បង្ហោះ​សារ​ឆ្លើយតប​នឹង​ការរិះគន់​នោះ។

គណៈកម្មការ​កម្មវិធី ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian Idol Junior​រូបនេះ បាន​បង្ហោះ​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបថត​ខ្លួន​មួយ​សន្លឹក​ថា «​មានរឿង​ខ្លះ​អ្នក​អាច​មើលឃើញ​តែមួយ​ជ្រុង​តូច​នៅខាងមុខ តែ​អ្នក​មិនអាច​មើលឃើញ​នៅ​ខាងក្រោយ​សាច់រឿង​ទេ​….!!»។

ក្រោយពី​មានការ​ឆ្លើយតប​បែបនេះហើយ មាន​អ្នកគាំទ្រ​នាង​ជាច្រើន​បាន​លើកទឹកចិត្ត​នាង​ឲ្យ​តស៊ូ កុំ​ចុះចាញ់​នឹង​បញ្ហា​ឲ្យ​សោះ។ ជាក់ស្ដែង​ម្ចាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​កមួយ​មាន​ឈ្មោះថា​Wou Ges Win បាន​ ខម​មិន​ថា «​ធ្វើជា​គណៈកម្មការ​មិនមែន​ស្រួល​ទេ​!​បើសិនជា​ទស្សន​ជន​គិតថា​ពីរោះ​តែ​គណៈ​កម្ម​គិតថា​មិន​ពីរោះ​ច្បាស់​ណាស់​នឹងត្រូវ​រិះគន់ ប៉ុន្តែ​ធម្មតា​គាត់​ជា​តារា​ចម្រៀង​គាត់​ដឹង​ច្បាស់​ថា​សំឡេង​របស់​បេក្ខជន​បែបណា​?​សូម​រិះគន់​ក្នុងន័យ​ស្ថាបនា​យកចិត្ត​ដាក់ចិត្ត​យើង​ផង​បើសិនជា​អ្នក​ត្រូវគេ​ជេរ ​អ្នកមាន​អារ​ម្ម​ណ៍​បែបណា​Su Su my queen»។

ផ្ទុយទៅវិញ​ក្នុងចំណោម​នោះ ក៏​មាន​អ្នក​មិន​ពេញ​ចិត្តនឹង​ការ​លើកឡើង​នេះ​ដែរ ដោយ​ពួកគេ​នៅតែ​ប្រកាន់ខ្ជាប់​បន្ត​រិះគន់​លើ​ការសម្រេចចិត្ត​នេះ​ដដែល ដោយ​អ្នកខ្លះ​លើក​ឡើងថា មិន​សម​អោយ​គ្នា​ធ្លា​ក់សោះ​ក្តី​ស្រ​មៃ​ក្មេងស្រី​ដែលមាន​ទេពកោសល្យ​មិនគួរណា​ដាក់ពិន្ទុ​បែបនេះ។ គេ​និយាយ នឹង​វា​ត្រូវ​សម​អត់ អោយ​គ្នា​ធ្លាក់ សំឡេង​ពីរោះ​ជាង ក្មេង​ជាប់​មុនៗ​ទៀត បើ​ថា​យក​សំឡេង​បង​មក​ប្រៀប​ពី​រោះ​ចាញ់ កូន​នឹង​ដាច់ ខ្ញុំ​និយាយ​ការពិត មិនមែន​តែ​ស្ករ​ទេ និយាយ​តាមមើល​ឃើញ។

គួរ​បញ្ជាក់​ថា នៅក្នុង​វគ្គ Judge Audition សប្ដាហ៍​ទី ២ ​ ​កុមារី រ៉​ន ណាវី បានជ្រើសរើស​បទ​សម័យ​ពី​ដើម​មាន​ចំណងជើង​ថា បូរី​ជូ​ឡុង ច្រៀង​បាន​យ៉ាង​ពីរោះ ​ប៉ុន្តែ​បន្ទាប់​ច្រៀង​ចប់​ត្រូវ​បាន​អ្នកនាង សុខ ស្រី​នាង ផ្តល់​ជា​មតិ ​និង​លើកឡើង​ពី​ចំណុច​ខ្វះខាត​​​រហូត​សម្រេច​ចិត្ត​ឆ្លើយ​No​ទៅ​កាន់​ប្អូន​ស្រី ខណៈ​លោក ព្រាប សុវត្ថិ និង​លោក ឆន សុ​វណ្ណា​រាជ បាន​ឆ្លើយ​ផ្តល់​ឱកាស​ដល់​ប្អូនស្រី​នូវ​ចម្លើយ យេ​សនោះ៕

Related posts