ក្រោយ​ផ្ទុះ​សង្គ្រាម​លក់​កាបូប​ក្លែងក្លាយ វ៉ាង ស្រីណូ ទម្លាយ​សារ​ផ្លែផ្កា​បង្កប់ន័យ​ចាក់​ចំ​បេះដូង​ជាមួយ​វិក្កយបត្រ​លុយ​រាប់ពាន់​ដុល្លារ

ភ្នំពេញ ​៖ ​មហាជន​ច្បាស់​ជា​បានដឹង​គ្រប់គ្នា​ហើយ​ប៉ុន្មាន​ថ្ងៃនេះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ផ្ទុះ​នូវ​រឿងរ៉ាវ​នៃ​ជម្លោះ​លក់​កាបូប​ក្លែងក្លាយ​រវាង​តារា​ហ្វេ​ស​ប៊ុ​ក​អ្នកនាង ចោ​ក ខ្វាន់ និង ចោម ច័ន្ទ ជាមួយ​អតិថិជន​របស់ខ្លួន​ប​ង្ក​ការភ្ញាក់ផ្អើល​និង​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ខណៈ​មាន​មនុស្ស​ជាច្រើន​ក៏បាន​បញ្ចេញមតិ​រិះគន់​ជុំវិញ​ករណីនេះ​ផង​នោះ។

ទន្ទឹម​ពេលដែល​រឿងរ៉ាវ​នេះ​កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​សម្រាប់​មហាជន​និង​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​ ក៏​ស្រាប់តែ​តារា​ស្រី វ៉ាង ស្រីណូ បាន​បង្ហោះ​សម្ញែង​រូបភាព​កាបូប​ម៉ាក​ល្បី​ដែល​ទិញ​មកពី​ហាង​មួយ​នៅ​អាមេរិក​Chanel ភ្ជាប់​ជាមួយនឹង​វិក្កយបត្រ​លុយរាប់​ពាន់​ដុល្លារ​ទៀតផង។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​នោះ​តារា​ស្រី វ៉ាង ស្រីណូ បានលើកឡើង​ថា បើ​យើង​ហ្អា​ស់​ប្រើ​របស់​ហ្សី​ន​មែនហើយ​គេ​មិន​ជឿ​​នែក​ផូស​រូប​អញ្ចឹងៗ​ម៉ោ​!​។ បើ​ហ៊ាន​សុំ​កាបូប​គេ​មក ល​(​សាក​) ថត​ឡើង​ចង់​គ្រប់​ម៉ូត​ហើយ​នោះ​រឿង​អី​មិន​ហ៊ាន​ថត​ពេល​គេ​គិតលុយ​?​ហើយ​ខ្លាច​អី​នឹង​ផូស​វិក្កយបត្រ​?​ផូស​មកអោយ​គេ​ឃើញ​ឈ្មោះ​យើង​ក្នុង​ណឹ​ង​ផង!។

ស្រី​ស្រស់ វ៉ាង ស្រីណូ បន្ថែមថា​ ហាង​លក់​របស់​ហ្សិ​ន​បើ​ភ្ញៀវ​ចូលទៅ​ទិញ​របស់គេ​មែន​គេ​ទទួល​ណាស់​គេ​រៀបចំ​ភេសជ្ជៈ ទឹក កាហ្វេ ពេលខ្លះ​គេ​គាស់​ស្រា​សាំ​ប៉ា​ញ​ទទួល​ទៀត​ក៏មានដែរ​! អោយតែ​ចូលទៅ​ទិញ​របស់គេ មិនមែន​សុំ​គេ ល​(​សាក​) ថតៗ​រួច​និយាយថា​អគុណ​ហើយ​ដើរចេញ​ទេ​។ ​អូ ភ្លេច​មួយទៀត នេះ​ទិញ​ត្រឹមតែ​៦​ពាន់​ដុល្លារ​ទេ​ខ្ញុំ​មិន​ចាយលុយ​សុទ្ធ​ផង ខ្ញុំ​អូស​កាត​ទេ​ណា​កុំ​ថា​លុយរាប​សែន​អី​នោះ​! ធ្ងន់​ណាស់៕

Related posts