ក្រោយ​បែកធ្លាយ​រូប​ឱប​ថើប! តូ​តា បំភ្លឺ​ជុំវិញ​ភាព​ស្និទ្ធស្នាល​ជាមួយ អ៊ី​ណូ

ភ្នំពេញ ​៖​ តារា​សម្តែង​និង​ថៅកែ​ហាង​សមុទ្រ​កញ្ញា តូ​តា ថ្មីៗ​នេះ ​បានធ្វើ​ឲ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​ខ្លាំង​ ក្រោយពេល​បែកធ្លាយ​រូបភាព​ថត​ស្និទ្ធស្នាល​ និង​ឱបថើប​កៀក​កើយ​គ្នា​ជាមួយ​តារា​ចម្រៀង​ប្រុស​លោក អ៊ី​ណូ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក។

ដើម្បី​បកស្រាយ​និង​ជម្រុះ​មន្ទិល​របស់​មហា​ជនតា​រា​ស្រី​កញ្ញា ម៉ាក់ សែន​សូ​នី​តា ហៅ​តូ​តា បាន​ចេញមុខ​បញ្ជាក់​ឲ្យ​ដឹងថា ​សកម្មភាព​នេះ​ ពុំមែន​ជាការ​សាង​សម្ព័ន្ធ​ស្នេហា​ក្រៅ​ឆាក​រវាង​នាង​និង​លោក អ៊ី​ណូ នោះទេ ​ពោលគឺ​ត្រឹមតែ​ការថត​សម្តែង​ឈុត​MV​ក្នុង​បទ​ចម្រៀង​របស់លោក អ៊ី​ណូ តែប៉ុណ្ណោះ​។ ​ដូច្នេះ​សូម​មហាជន​កុំ​មានការ​យល់ច្រឡំ​ថា​ នាង​បាន​ផ្តាច់​ស្នេហ៍​ពី​លោក ប៉ុល វិ​បូ ទៅ​សាង​ស្នេហា​ជាមួយ​លោក អ៊ី​ណូ ឲ្យ​សោះ។

ការ​បញ្ចេញ​ប្រតិកម្ម​របស់​តារា​ស្រី​កញ្ញា តូ​តា នេះ​ បាន​ធ្វើឡើង​ក្រោយ​ពេល​ដែល​ថ្មីៗ​នេះ​ មាន​​រឿងរ៉ាវ​សង្ស័យ​ថា​ ចំណង​ស្នេហ៍​រស់នៅ​ក្រោម​ដំបូលផ្ទះ​រួម​កើយ​ខ្នើយ​តែមួយ​រវាង​នាង​និង​រួម​សង្សារ​បណ្ដូលចិត្ត​អតីត​ថៅកែ​ផលិតកម្ម​អង្គរ​ភី​ក​ឈ័​របា​ន​ប្រេះស្រាំ ទើប​បណ្ដាល​ឲ្យ​នាង​ស្រ​វា​មក​ចាប់​ចំណង​ស្នេហ៍​ជាមួយ​លោក អ៊ី​ណូ ខណៈ​សាមីខ្លួន​បាន​ឆ្លើយ​បដិសេធថា​មិនមែនជា​ការពិត​នោះឡើយ៕

Related posts