ក្រុមហ៊ុន Nat Chareya (9NY) ​ទទួល​បាន​ពានរង្វាន់​ SO​ពី​ប្រទេស​ថៃ​ ចំពោះ​ផលិតផល​ល្អ មាន​ទីផ្សារ និង​មាន​សន្ទុះ​នៃ​ការ​លក់​ខ្លាំង

ភ្នំពេញ ​៖ ​កាល​ថ្ងៃ​ទី​២៧ ​ខែ​តុលា ​ឆ្នាំ​២០១៩ ក្រុមហ៊ុន Nat Chareya (9NY)​មាន​កិត្តិយស ដែល​បាន​ទទួល​ពានរង្វាន់ ​SO​ ពី​ប្រទេស​ថៃ ចំពោះ​ផលិតផល​ល្អ មាន​ទីផ្សារ និង​មាន​សន្ទុះ​នៃ​ការ​លក់​ខ្លាំង ពីព្រោះ​តែមាន​ការគាំទ្រ​ច្រើន​ពី​អតិថិជន​ច្រើន។

ម្ចាស់​ក្រុមហ៊ុន អ្នកស្រី ម៉ី ច​រិ​យ៉ា បាន​ថ្លែងថា​ ថ្លែង​ក្នុង​កម្មវិធី​ថា អគុណ​បងប្អូន ទាំងអស់គ្នា​ដែល​បាន​គាំទ្រ ផលិតផល​9NY​កន្លងមក ផលិតផល​មាន​ទីផ្សារ​ខ្លាំង ក៏​ដោយសារតែ​បងប្អូន​គាំទ្រ ព្រោះ​ផលិតផល​ល្អ មាន​ប្រសិទ្ធភាព​ខ្ពស់​ មាន​ទំនុកចិត្ត​ពី​អ្នកប្រើប្រាស់។

អ្នកស្រី​បាន​បន្តថា សូមអោយ​បងប្អូន​ដែលមាន​បញ្ហា​ខាង​សម្រស់ កុំ​អស់សង្ឃឹម​កុំ​បាក់​ទឹកចិត្ត ងាក​មក​ប្រើ​ផលិតផល​9NY​វិញ ធានា​មាន​គុណភាព ប្រសិទ្ធភាព​ពិតៗ ផលិតផល​មាន​ចុះ ​បញ្ជិកា​ច្បាស់លាស់ មិនមាន​ផលប៉ះពាល់​សុខភាព​និង​ស្បែក​ឡើយ។

ផលិតផល​9NY​មានដូចជា ៖ ឡេ​និង​ស៊េ​រ៉ូម បំបាត់ បញ្ហា​មុខ​គ្រប់​ប្រភេទ​ ឡេ​លាប​ខ្លួន ធ្វើ​ឲ្យ​ស្បែក​ស​ទន់​ម៉ត់​រលោង​ស្ក្រា​ប ដុស​ខ្លួន​ធ្វើ​ឲ្យ​ស្បែក​ស​លឿន លាប​ឡេ​ចូល​ស្បែក ជាដើម​។​

អ្នកស្រី​បាន​បន្តទៀតថា ក្រុមហ៊ុន ផលិតផល (9NY) នឹង​យកចិត្តទុកដាក់​បំផុត ចំពោះ​ការនាំ​ចូល​ផលិតផល ដែល​ល្អ និង​តម្លៃ​សមរម្យ ដើម្បីអោយ​បងប្អូន​ខ្មែរ​យើង​មាន​លទ្ធភាព​ក្នុងការ​ប្រើប្រាស់ និង​ទទួលបាន​សម្រស់​ស្រស់ស្អាត។

ជាមួយ​គ្នា​នេះ ​អ្នកស្រី​សំណូមពរ​អោយ បងប្អូន​ដែល​មិនទាន់បាន​ប្រើប្រាស់​ផលិតផល​9NY​ឲ្យ​សាក​មកប្រើប្រាស់​ផលិតផល​របស់ខ្លួន ហើយ​មាន​ឱ​កាស់​រកប្រាក់​ចំណូល​ជាមួយ​ក្រុមហ៊ុន​ដោយ​ធ្វើជា​តំណាង​ចែកចាយ​លក់​ផលិតផល​(9NY) ព្រោះ​អ្នកស្រី ធានា​គុណ​ភាពល្អ ប្រើ​ហើយ​មាន​ប្រសិទ្ធភាព​ពិតៗ ជាពិសេស​គឺ​តម្លៃ​សមរម្យ ហើយ​មាន​ទីផ្សារ និង​បង្រៀន​ពី​​​ការ​ធ្វើ​ទីផ្សារ សម្រាប់​សមាជិក​លក់​ទាំ​ង​អស់៕

Related posts