ក្រដាស​មិនអាច​ខ្ចប់​ភ្លើង​ឡើយ! ចំរើន សុ​ភ័​ក្រ បែកធ្លាយ​ដំណឹង​ស្នេហ៍​ក្រោយ​ព្យាយាម​លាក់​បិទបាំង​ជាច្រើន​ឆ្នាំ

ភ្នំពេញ​ ៖​ អតីត​បេ​ក្ខ​នារី​កម្មវិធី​ប្រឡង​ចម្រៀង​លំ​ដាក់​ថ្នាក់​ពិភពលោក​The Voice Cambodia រដូវ​កាល​ទី​១​ និង​ជាតា​រា​ចំណូល​ថ្មី​របស់​ហង្ស​មាស​កញ្ញា​ចំរើន សុ​ភ័​ក្រ ពុំ​ត្រូវ​បាន​ន​រណា​ម្នាក់​ដឹង​ទេ​ថា ​តារា​ស្រី​រូបនេះ​ មាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយ​បុរស​ណា​ម្នាក់​នោះ​ឡើយ ​ទើបតែ​ពេលនេះ​ក៏​ត្រូវ​បាន​ប្រភព​ច្បាស់​ការ​ទម្លាយ​មក​ថា​ នាង​ម្ចាស់​បេះដូង​ឃុំគ្រង​រួចហើយ។

បើ​ផ្អែក​តាម​ប្រភពពី​ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​លោក ហេង ឡុង មុននេះ ​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ដែល​ថត​រួមគ្នា​រវាង​លោក កញ្ញា ចំរើន សុ​ភ័​ក្រ និង​បុរស​វ័យក្មេង​ម្នាក់ទៀត​បង្ក​ការចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​ដោយ​ក្នុងនោះ​លោក ហេង ឡុង ក៏បាន​បញ្ជាក់ថា​បុរស​រូបនោះ​គឺជា​គូស្នេហ៍​ពិតប្រាកដ​របស់ ចំរើន សុ​ភ័​ក្រ យ៉ាងច្បាស់​ដូច​ថ្ងៃ។

លោក ហេង ឡុង បានលើកឡើង​ដូច្នេះ​ថា ​ក្តៅចិត្ត​ពូកែ​លាក់​ពេក សុំ​បង្ហាញមុខ​គូ​ដណ្ដឹង​របស់​តារាចម្រៀង ចំរើន សុ​ភ័​ក្រ របស់​ផលិតកម្ម​ហង្ស​មាស ហើយក៏​ជូនពរ​ឲ្យ​ឆាប់​បាន​ចូល​រោងការ​ប្អូន​ទាំងពីរ​កុំ​ឲ្យ​អភ័ព្វ​ដូច​បង។

តាមរយៈ​នេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​មិន​ត្រឹមតែ​បង្ហាញ​ការភ្ញាក់ផ្អើល​នោះទេ ​គឺ​ថែមទាំង​មាន​ខ្លះទៀត​បាន​ជូនពរ​ដល់​គូស្នេហ៍​របស់​អ្នក​ទាំងពីរ​ទៀតផង៕

Related posts