ក្ដុកក្ដួល​ណាស់!​ សិស្ស​និទ្ទេស​A​ម្នាក់​ សម្រេច​តាម​បណ្តាំ​ឪពុក​ ថតរូប​ជាមួយ​សម្តេច​តេ​ជោ ​តែ​អកុសល​ឪពុក​ត្រូវ​បូជា​ព្រឹក​នេះ

ភ្នំពេញ ​៖​ ពិតជា​រឿង​ដ៏​គួរ​ឲ្យ​ក្ដុកក្ដួល ​និង​រន្ធត់ចិត្ត​អាណិត​សិស្ស​ស្រី​និទ្ទេស​A​ម្នាក់ ​ដែល​បាន​ធ្វើតាម​បណ្ដាំ​ និង​បំណង​របស់​ឪពុក​​មុន​ពេល​​​ស្លាប់ ​ដោយ​ប្រាប់​កូនស្រី​របស់​ខ្លួន​ធ្វើ​យ៉ាង​ណា ​ត្រូវ​ថតរូប​អនុស្សាវរីយ៍​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​បាន​ នៅ​ពេល​ដែល​ចូលជួប​ជាមួយ​សម្តេច​។​ ប៉ុន្តែ​ជា​អកុសល​មិន​ទាន់​ បាន​រូបថត​កូន​ផង​ ក៏​ស្លាប់​ និង​ត្រូវ​បូជា​នៅ​ព្រឹក​ថ្ងៃនេះ។

បើ​តាម​ប្រភព​ព័ត៌មាន​មួយ​ចំនួន​ បាន​លើក​ឡើង​ថា​ សិស្ស​ស្រី​និទ្ទេស​A​ម្នាក់ឈ្មោះតែ សុខលី​ មក​ជួប​សម្តេច តែ​ប្រញាប់​ត្រលប់​ទៅវិញ​ដើម្បី​បូជាសព​ឪពុក​នៅ​ស្រុកកំណើត​។​ បំណង​ធំ​របស់​ឪពុក​ក្មួយ​ស្រី​គឺ​ចង់​ឲ្យ​កូនស្រី ​បាន​ជួប​សម្តេច​និង​ថតរូប​អនុស្សាវរីយ៍​ជាមួយ​សម្តេច​ តែ​គួរ​ឲ្យ​សោកស្តាយ​បំផុត​គាត់​មិនបាន​មើលឃើញ​រូបថត​នោះទេ។

ប្រភព​ខ្លះ​ទៀត​ក៏បាន​និយាយ​ដែរ​ថា ស​ម្តេច​តេ​ជោ​បាន​អនុញ្ញាត​ឲ្យ​សិស្ស​ស្រី​និទ្ទេស​A​ម្នាក់ មក​ថតរូប​ និង​ទទួល​រង្វាន់​អនុស្សាវរីយ​មុនគេ ​ព្រោះ​ប្អូនស្រី​ត្រូវ​ត្រលប់​ទៅ​ចូលរួម​ពិធី​បូជាសព​លោកឪពុក។

សូមជម្រាបថា ​ឪពុក​យុវតី​រូបនេះ​ បាន​បាត់​បង់ជីវិត​កាលពី​ថ្ងៃ​សៅរ៍​ ហើយ​ត្រូវ​បូជាសព​នា​ព្រឹក​នេះ​។​ប៉ុន្តែ​មុនពេល​ស្លាប់ ឪពុក​របស់​យុវតី​រូបនេះ មាន​បណ្តាំ​ចុងក្រោយ ដោយ​សូម​ឲ្យ​កូនស្រី​របស់ខ្លួន​ត្រូវតែ​ថតរូប​ជាមួយ​សម្តេច​តេ​ជោ​ឲ្យ​បាន​ ពេល​ចូលជួប​សម្តេច។ ជាមួយ​គ្នា​នេះ ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ចូល​បច្ច័យ​បុណ្យសព​ទឹកប្រាក់​៥​លាន​រៀល​ផងដែរ៕

Related posts