កប់​តែម្តង! ខេមរៈ សិរីមន្ត រៀបចំ​ខួប​ឲ្យ​កូនប្រុស​ច្បង​ ពិតជា​ពោរពេញ​ដោយ​ស្នាមញញឹម

ភ្នំពេញ ​៖​ ពិតជា​មាន​សុភមង្គល​ណាស់​សម្រាប់​គ្រួសារ​របស់​កំពូល​តារា​ចម្រៀង​ប្រុស​លោក ខេមរៈ សិរីមន្ត នាឱកាស​ថ្ងៃ​ខួបកំណើត​កូនប្រុស​សំណព្វចិត្ត​ ក្រោយ​ពេលដែល​រូបភាព​នៃ​ការជួបជុំ​សប្បាយ​ជាច្រើន​សន្លឹក​ ត្រូវបាន​បង្ហោះ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ក​ការចាប់អារម្មណ៍​និង​ការសរសើរ​ពី​ទស្សនិកជន​ផង​នោះ។

រូបភាព​ជាច្រើន​សន្លឹក​ដែល​ត្រូវបាន​បង្ហោះ​និង​ត្រូវបាន​អ្នកគាំទ្រ​យកទៅ​បន្ត​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​នោះ គេ​កត់សម្គាល់ឃើញ ខេមរៈ សិរីមន្ត និង​ភរិយា ព្រមទាំង​សមាជិក​គ្រួសារ​ព្រមទាំង​មិត្តភក្តិ​ជិតស្និទ្ធ​របស់​តារា​ប្រុស​រូប​នោះ ​សុទ្ធតែ​បង្ហាញ​ពី​ស្នាមញញឹម​ភ្ជាប់​ទៅ​ដោយ​ការ​ជូនពរ​ផងដែរ។

តាមរយៈ​នេះដែរ​ មិន​ត្រឹមតែ​ទទួលបាន​ការ​លើ​សរសើរ​លោក​ក្នុងនាម​ជា​ឪពុក​ដ៏​ល្អ​ដែល​បង្ហាញ​ពី​ទំហំ​ទឹកចិត្ត​ស្រលាញ់​កូនប្រុស​ទីស្រលាញ់​នោះទេ ​ពោលគឺ​មាន​សារ​ជូនពរ​ជាច្រើន​ផងដែរ​នាឱកាស​ថ្ងៃ​ខួបកំណើត​កូនប្រុស​ច្បង​របស់​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត។ សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​ទស្សនា​រូបភាព​នៃ​ការជួបជុំ​នាឱកាស​ថ្ងៃ​ខួបកំណើត​កូនប្រុស​ច្បង​របស់​លោក ខេមរៈ សិរីមន្ត ខាងក្រោម​នេះ​ទាំងអស់គ្នា​៖៕


https://www.facebook.com/phally.smill/videos/947265562319545/

Related posts