អ្នកបច្ចេកទេស​យន្តហោះ​ឥណ្ឌា​ម្នាក់​ ត្រូវ​បាន​បុក​ស្លាប់​ដោយ​កង់​ចុះចត​របស់​យន្តហោះ

ក្រុមហ៊ុន​អាកាសចរណ៍ SpiceJet បាន​និយាយថា អ្នកបច្ចេកទេស​យន្តហោះ​ម្នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា​ត្រូវបាន​បុក​ស្លាប់​ដោយ​កង់​ចុះចត​នៅលើ​យន្តហោះ​កាលពី​ថ្ងៃ​ពុធ ខណៈ​កំពុង​បំពេញការងារ។

ក្រុមហ៊ុន SpiceJet បាន​និយាយ​បន្ទាប់ពី​ឧបទ្ទវហេតុ​នៅ​អាកាសយានដ្ឋាន Kolkata នៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​ថា “​ដោយ​ចៃដន្យ​ទ្វារ​ទម្លាក់​កង់​ចុះចត​របស់​យន្តហោះ​ត្រូវបាន​បិទ ហើយ​គាត់​បាន​ជាប់​នៅ​ចន្លោះ​ទ្វារ​ទម្លាក់​កង់​នោះ។

ក្រុមហ៊ុន​អាកាសចរណ៍​បាន​និយាយថា “​ទ្វារ​ទម្លាក់​កង់​ត្រូវបាន​កម្ទេច​ដើម្បី​ជួយសង្គ្រោះ​លោក Rohit Pandey ប៉ុន្តែ​គាត់​ត្រូវបាន​គេ​ប្រាប់ថា​បាន​ស្លាប់​ទៅហើយ ។ គ្រួសារ​របស់​ក្រុមហ៊ុន SpiceJet ទាំងមូល​បាន​ជួបជុំគ្នា​ដោយមាន​ទុក្ខសោក​ក្នុង​ហេតុការណ៍​ដ៏​អកុសល​នេះ​”។

នាយក​ប្រតិបត្តិ​អាកាសយានដ្ឋាន​លោក Kaushik Bhattacharya បាន​និយាយថា លោក Pandey អាយុ ២៦ ឆ្នាំ​ត្រូវបាន​ស្រូប​ទាញ​ចូលក្នុង​យន្ដហោះ​ដោយសារ​សម្ពាធ​កម្លាំង​នៃ​ទ្វារ​នោះ ហើយ​រាងកាយ​របស់លោក​ត្រូវបាន​កាត់ចេញ​ពីគ្នា។

មន្ត្រី​ម្នាក់​បាន​និយាយថា ក្រុម​ប៉ូលីស​បាន​ទៅ​កន្លែងកើតហេតុ​ដែល​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង ហើយ​អ្នកជំនាញ​ច្បាប់​នឹង​ប្រមូល​ភស្តុតាង។

យន្តហោះ​នេះ​គឺជា​ប្រភេទ Bombardier Q400 របស់​ប្រទេស​កាណាដា ។ ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​យន្ដហោះ SpiceJet Boeing 737-800 ចេញពី​ទីក្រុង Jaipur ទៅ​ទីក្រុង Mumbai បាន​ធ្លាក់​ចេញពី​ផ្លូវ​រត់​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ព្រលានយន្តហោះ Chhatrapati Shivaji ក្នុង​ទីក្រុង Mumbai ។ មិនយូរប៉ុន្មាន​បន្ទាប់​ពី​ហេតុការណ៍​នេះ​អាជ្ញាធរ​ព្រលានយន្តហោះ​បានប្រកាស​អាសន្ន​ពី​ជើងហោះហើរ​ជាច្រើន​ត្រូវបាន​បង្វែរ៕

 

Related posts

Leave a Comment