ហេតុអ្វី​ដាច់ចិត្ត​យ៉ាង​នេះ​ នាយ តាក់ស៊ី ជួប​រឿង​ស៊យ​ផ្ទួនៗ

ភ្នំពេញ ​៖ ​តារា​កំប្លែង​នាយ តាក់ស៊ី ពេលនេះ​ បាន​ជួប​រឿង​ស៊យ​អង្គុយ​ស្រក់​ទឹកភ្នែក​ទៀត​ហើយ​ក្រោយ​លាក​ចាក​សិក្ខាបទ​ត្រូវ​ប្រពន្ធ​កូន​បោះបង់ចោល​ដោយ​គ្មាន​ក្តីមេត្តា​រហូត​គ្មាន​ទ្រព្យ​ជាប់​ខ្លួន​នោះ​។ ​រឿង​ដែល​ធ្វើ​ឲ្យ​នាយ តាក់ស៊ី អង្គុយ​យំ​នោះ ​គឺ​កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩​ ត្រូវ​លោក​ចោរ​លុក​ហោប៉ៅ​យក​លុយ​អស់ពី​ខ្លួន​តែម្តង។

បើ​តាម​ការ​បញ្ជាក់​ពី​នាយ ក្រូច ជា​មិត្តភក្តិ​ រួម​ក្រុម​កំប្លែង​ និង​ផ្តល់​កន្លែង​ជ្រកកោន​បាន​រៀប​រាប់ទាំង​ក្តុកក្តួល ​និង​ការ​អាណិត​មក​ថា អាណិត​ណាស់​ ចោរ​អើយ​ចោរ​ខ្វះ​មនុស្ស​លួច​ណាស់​មែន​ទេ ​បានជា​មក​លូក​ហោប៉ៅ​នាយ តាក់ស៊ី យក​លុយ​ដែល​គេ​អោយ​គាត់​អស់រលីង​(​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ម្ដុំ​វត្ត​សំរោង​អណ្ដែត​)​ មកវិញ​ប្រាប់​ខ្ញុំ​ទាំង​ត្រេកអរ​ថា​មន្ត្រី​ដែល​ធ្វើ​អត្តសញ្ញាណប័ណ្ណ​លោក​ជួយ​សម្រួល​អោយ​ច្រើន​ណាស់។

នាយ ក្រូច បាន​បន្ត​ទៀត​ថា ​ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ទឹកភ្នែក​គាត់​ស្រក់​មក​ដោយ​អត់​ដឹងខ្លួន​ហើយ​ប្រាប់​ខ្ញុំ​ថា ​លុយ​ទុក​ធ្វើបុណ្យ​អោយ​ម្ដាយ​ និង​លោកយាយ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​ ត្រូវ​បាន​គេ​លួច​យក​អស់ហើយ​ដោយសារ​ខោខ្លី​ដែល​ស្លៀក​នេះ។ ចោរ​អើយ​ល្មម​ឈប់​ទៅ​ថា​ គេ​កើតទុក្ខ​ប៉ុណ្ណា​សូម​បងប្អូន​ជួយ​ចែករំលែក​ផង​អោយ​ចោ​នោះ​ឈប់​លួច​ទៀត​ដើម្បី​សន្សំ​បុណ្យ​សូម​អគុណ៕

Related posts

Leave a Comment