ស្ថានីយ​ចាក់​សាំង PTT​ផ្លូវ​ប៉ាស្ទ័រ​ធ្វើ​ឲ្យ ឆៃ លីដា​ឡែ​ន ហួសចិត្ត​ខ្លាំង ​ផ្ទុះ​ការរិះគន់​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​

​ភ្នំពេញ ​៖​ តារាចម្រៀង​ស្រី​សិច​ស៊ី​អ្នកនាង ឆៃ លីដា​ឡែ​ន កាលពី​ល្ងាចម្សិលមិញ​ បានបង្ហាញ​ពី​អារម្មណ៍​ហួសចិត្ត​ខ្លាំង​រហូត​បង្ហោះ​រិះគន់​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ក្រោយ​ពេលដែល​នាង​ត្រូវ​បាន​បុគ្គលិក​នៃ​ស្ថានីយ​ចាក់​សាំង​PTT​លួច​បំបាត់​ចំនួន​លីត្រ។ មិនតែប៉ុណ្ណោះ​តារ​ស្រី​រូបនេះ​ ក៏បាន​បញ្ជាក់ថា​ នាង​លែង​ទៅ​ចាក់​សាំង​នៅ​កន្លែង​នោះ​ទៀតហើយ។
តារាចម្រៀង​ស្រី​កញ្ញា ឆៃ លីដា​ឡែ​ន​ បាន​រៀប​រាប់ទាំង​ហួសចិត្ត​ដូច្នេះ​ថា ថា​មិន​ចង់​និយាយ​ទេ តែ​ពេលខ្លះ​ហួសចិត្ត ក្រុមហ៊ុន​តែមួយ​ទេ គ្រាន់តែ​បុគ្គលិក​នឹង​កន្លែង​ខុសគ្នា​ហេតុអ្វី​ក៏​ចាំ​ធ្វើ​អញ្ចឹង​ប្រាក់ខែ​ក៏​មាន​ភាគរយ​ក៏​មាន ចាំបាច់​ស៊ី​លីត្រ​ភ្ញៀវ​ធ្វើ​អ្វី​? ចាក់​កន្លែង​ផ្សេង​ឡើង​ជាង​នឹង ដល់​ចាក់​កន្លែង​នឹង​នៅក្រោម​នឹង​វិញ អត់​យល់​?​។​

កញ្ញា ឆៃ លីដា​ឡែ​ន បានបញ្ជាក់​បន្ថែមទៀត​ថា ថា​សាំង​ទៅមួយ​លីត្រ​៣៩០០​រៀល​ទៅ​មិន​ថា​ទេ នេះ​មួយ​តែ​៣៦០០​រៀល​សោះ​អត់​ឡើង ហើយ​សាំង​នៅសល់​សោះ ហួសចិត្ត​ចង់អោយ​ថៅកែ​ឬ​អ្នកមើលការខុសត្រូវ​ជួយ​ពិ​និ​ត្យ​កូនចៅ​ផង​ឈប់​ទៅ​ចា​ក់នៅ​នឹង​ហើយ ផ្លូវ​ប៉ាស្ទ័រ PTT ។​

ជាមួយគ្នានេះ​នៃ​ការរិះគន់​របស់​អ្នកនាង ឆៃ លីដា​ឡែ​ន នេះដែរ​ភ្លាមៗ ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​និង​មហាជន​មួយចំនួន​បាន​យល់ឃើញថា​ កន្លង​ពួកគេ​ក៏​ធ្លាប់​ជួប​នូវ​បញ្ហា​នេះ​ដូចគ្នា​នឹង​តារា​ចម្រៀង​កញ្ញា ឆៃ លីដា​ឡែ​ន ផងដែរ​។​ ក្នុង​នោះ​គេ​ក៏បាន​ស្នើ​​ឲ្យ​អ្នកគ្រប់គ្រង​ព្រមទាំង​ថៅកែ​ត្រូវតែ​ពិនិត្យ​លើ​ករណីនេះ​ផងដែរ៕

អត្ថបទទាក់ទង

Leave a Comment