សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​​​​​​តាម​ចាប់​ខ្លួន​​​​​​​ជន​បង្ក​ ក្រោយ​ពី​ចុះ​ទៅ​សរសេរ​ពាក្យបណ្ដឹង​ និង​ផ្ដិត​មេ​ដៃដល់​បន្ទប់​ដេក​ថៃ ​ស្រីនាង

ភ្នំពេញ ៖ បន្ទាប់ពី​មានការ​ចែករំលែក​ព័ត៌មាន ​និង​ការ​Live​វីដេអូ​ សុំ​​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច ករណី​សង្សារ​ប្រើ​ហិង្សា​លើ​អ្នកលក់​ឡេ​សិច​ស៊ី​ល្បីឈ្មោះ ថៃ ស្រី​នាង មិន​ក្រោម​១៣០​ដង​យ៉ាង​កក្រើក​នោះ​ ពេលនេះ​សមត្ថកិច្ច​នគរបាល​កំពុង​ស្រាវជ្រាវ​ស្វែងរក​​​​តាម​ចាប់​ខ្លួន​​​​​​​ជន​បង្ក​ឈ្មោះ​ទឹម សាវុធ ហើយ​។​

លោក សុខ ហេង អធិការ​នគរបាល​ខណ្ឌ​ទួលគោក​បាន​ប្រាប់​ឲ្យ​អ្នកសារព័ត៌មាន​ថា ​ក្រោយពេល​ទទួលបាន​ដំណឹង​នេះ ​គឺ​នគរបាល​ខណ្ឌទួលគោក​បាន​ទៅ​សរសេរ​ពាក្យបណ្ដឹង​អោយ ថៃ ស្រី​នាង ដែលជា​ជនរងគ្រោះ​និង​ផ្ដិត​មេ​ដៃដល់​បន្ទប់ដេក​តែម្ដង​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​តារា​លក់​ឡេ​តាម​អន​ឡាញ ថៃ ស្រី​នាង បន្ទាប់ពី​រង​អំពើ​ហិង្សា​ខាងលើនេះ។

សូមបញ្ជាក់ថា​ បើតាម​ការ​ចែករំលែក​ព័ត៌មាន​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភ្ជាប់​ជាមួយ​រូបភាព​និង​វីដេអូ​របស់ ថៃ នាង នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កលោក ព្រំ សាន្ត បាន​លើកឡើងថា ថៃ​ស្រី​នាង​តារា​លក់​ផលិតផល​ដ៏​ល្បី​តាម​Online ត្រូវ​បុរស​ជា​សង្សារ​វ៉ៃ​ធ្វើបាប​ជាង​១០០​ដង​កាលពីពេល​ថ្មីៗ​នេះ​។​

ប្រភព​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​០៧​ខែកក្កដា ឆ្នាំ​២០១៩ មានរឿង​ហិង្សា​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​មួយ​បានកើត​ឡើងលើ​កញ្ញា ថៃ ស្រី​នាង ជាតា​រា​លក់​ផលិតផល​ដ៏​ល្បីល្បាញ​និង​សិច​ស៊ី​ម្នាក់​តាម​ONLINE ដោយ​បុរស​ជា​សង្សារ​របស់​នាង​ឈ្មោះ ទឹម សាវុធ ប្រើ​អំពើហិង្សា​ដាក់​លើ​រូបនាង​ជា​ញឹកញាប់ ដោយ​ការ​វាយតប់ ទះ ចាប់​ក្បាល​បោក​នឹង​ជ្រុង​គ្រែ​រហូត​បែក​មុខ បែក​មាត់ ហើម​មុខ ហើម​មាត់​។​

ប្រភព​ដដែល​បាន​បន្តថា បើ​យោងតាម​ការសម្ភាសន៍​មួយ​រវាង​កញ្ញា ថៃ ស្រី​នាង ជាមួយ​ក្រុម​សកម្មជន​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹងថា បុរស​ជា​សង្សារ​របស់​នាង​តែងតែ​ប្រចណ្ឌ​ដាក់​លើ​រូបនាង​ដូច​មនុស្ស​វិកលចរិត​អញ្ចឹង ហើយ​តែងតែ​វាយ​ធ្វើបាប​រូបនាង​រហូត​ឥត​ត្រា​ប្រណី ហើយ​បាន​បោះបោក​កម្ទេច​អីវ៉ាន់​របស់​នាង និង​បាន​ចាប់​ក្បាល​នាង​បោក​នឹង​ជ្រុង​គ្រែ ទះកំផ្លៀង ទាត់​ធាក់​លើ​រាងកាយ​នាង រហូត​បែក​មុខ​បែក​មាត់​ហើម​មុខ​ហើម​មាត់ ប្រកបដោយ​ភាពឈឺចាប់​បំផុត​។​

ប្រភព​បាន​បន្ថែមថា មិនតែប៉ុណ្ណោះ​នៅក្នុង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា​ថៃ​ស្រី​នាង ក៏បាន​បង្ហោះ​ដែរ​ថា លើ​នេះ​ទី ១៣០​ហើយ ដែល​អា​ថោកទាប​នេះ​វៃ​ខ្ញុំ ស្អែក​ខ្ញុំ​នឹង​ឡាយ វីដេអូ អោយ​សមត្ថកិច្ច ចាប់ខ្លួន​ម្នាក់នេះ​ជាបន្ទាន់ ព្រោះ​ខ្ញុំ​អស់​ភាព​អត់ធ្មត់​ហើយ សូមមេត្តា​ជួយ​ខ្ញុំ​ផង៕


Related posts

Leave a Comment