សង្វៀន CBS ចុង​សប្តាហ៍​នេះ​ដឹង​តែ​កក្រើក​ហើយ​ប្រជុំ​សុទ្ធតែជា​ជើង​ខ្លាំង​

អ្វីដែល​បងប្អូន​ទន្ទឹង​រង់ចាំ​ជាច្រើន​សប្តាហ៍​ ពេលនេះ​បាន​មក​ដល់​ហើយ​នោះ​គឺជា​ការប្រកួត​ដណ្តើម​ទឹកប្រាក់​១៦​លាន​រៀល​រវាង​កីឡាករ​ប្រដាល់​លំដាប់​កំពូល​ប្រចាំ​ប្រទេស​ទាំងពីរ​គឺ​កីឡាករ​ដៃ​ភ្លើង​ជើង​រន្ទះ​រឿង​សោ​ភ័​ណ្ឌ​និង​កីឡាករ​កែង​ឆេះ​ជង្គង់​ពិឃាត​ឡុង​សុ​ភី។
អ្នក​ទាំងពីរ​នឹងត្រូវ​ប្រកួត​គ្នា​ក្នុង​កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​ដែល​ប្រព្រឹត្តឡើង​នៅ​ម៉ោង​៥:៣០​នាទី​ល្ងាច​ទៅ​។ ប៉ុន្តែ​ក្រៅពី​គូ​នេះ​នៅមាន​គូ​ពិសេស​លក្ខណៈ​អន្តរជាតិ​ចំនួន​ពីរ​គូ​ទៀត​ដែល​សុទ្ធតែជា​ជើង​ខ្លាំង​ដោយមាន​ដូចជា ឡៅ ចន្ទ្រា ជួប ឃុន ក្រុង​ថេប ខណៈ ព្រំ សំណាង ជួប​កីឡាករ​ប្រេ​ស៊ី​ល Pereira។

សម្រាប់​កម្មវិធី​កម្ពុជា​សង្វៀន​គុន​ខ្មែរ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​មាន​ចំនួន​បី​គូ​៖ សេក គឹម​សាន្ត ជួប ខាវ ហម​, មឿ​ន សុខ​ហ៊ុ​ច សងសឹក ក្រៀ​ង​ក្រៃ និង វ៉ាន់ វឿន ជួប ដាំង កាន​វ៉ាន​។ ចំណែក​ក្នុង​កម្មវិធី​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ​ដណ្ដើម​ប្រាក់​លាន​ម៉ោង​២​ថ្ងៃ​សៅរ៍​៖ បាង កា​យ៉ាក ប៉ះ វិត​ថៈ​យ៉ា​យុទ្ធ និង តា​ញ់ មករា ប៉ះ ភិត ដាំ។

រីឯ​កម្មវិធី​កំពូល​អ្នក​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ស្រា​សាច់ដុំ​៖ កូនប្រុស​អធិរាជ​កែង​ឆេះ កីឡាករ អេ អាំ​ម៉ា​រី​ន​ភូ​ថង ប្រកួត​អន្តរជាតិ​លើកទីមួយ​ប៉ះ​អ្នក​ប្រដាល់​អ៊ីរ៉ង់​ Ajat Jamal និង សួន ចាន់នី ជួប ម៉ាំ​កន​ឡេ​ក​៕

Related posts

Leave a Comment