រតនៈ ពិសី ទម្លាយ​រឿងរ៉ាវ​ប្រាំ​ឆ្នាំ​ជាមួយ ថោ​ន

ភ្នំពេញ​ ៖ ​តារា​សម្តែង​រាង​មាន់ចែ​សម្បូរ​រឿងរ៉ាវ​អាស្រូវ​ស្នេហា​កញ្ញា រតនៈ ពិសី ជាមួយគ្នា​នៃ​អាជីព​សិល្បៈ​កាន់តែ​មានឈ្មោះ​ល្បី​លើ​វិថី​សិល្បៈ​គួរ​សម​នោះ ​ក៏​ស្រាប់តែ​ពេលនេះ ​នាង​បាន​ទម្លាយ​យ៉ាង​ភ្ញាក់ផ្អើល​ជុំវិញ​រឿងរ៉ាវ​របស់ខ្លួន​ជាមួយ​ផលិតកម្ម​ថោ​ន​រយៈពេល​៥​ឆ្នាំ។

ដំណឹង​ ដែល​ត្រូវបាន​តារា​សិច​ស៊ី​កញ្ញា រតនៈ ពិសី ប្រកាស​ប្រាស់​ឲ្យ​មហាជន​បានដឹង​ដោយ​គ្មាន​លាក់លៀម​នោះ ​គឺ​នាង​បាន​សម្រេចចិត្ត​ចុះ​កុងត្រា​ក្លាយ​ជា​តារា​ប្រចាំ​ទ្រនំ​របស់​ផលិតកម្ម​ថោ​ន​ដែលមាន​រយៈពេល​រហូត​ដល់​ទៅ​៥​ឆ្នាំ​ឯណោះ។ នាង​បាន​រៀបរាប់ថា​ខ្ញុំ​មានការ​សប្បាយចិត្ត​សង្ឃឹម​និង​ជឿជាក់​ខ្លាំងណាស់​ជាមួយ​ទ្រនំ​ថ្មី​នេះ។

មហាជន​កំពុងតែ​ទន្ទឹងរង់ចាំ​មើលថា​តើ​តារា​ស្រី​រូបនេះ​នៅពេល​រកបាន​ទ្រនំ​ថ្មី​ក្លាយជា​តារាចម្រៀង​អាជីព​ នាង​អាច​នឹង​ឆក់​យក​បេះដូង​ និង​ការគាំទ្រ​បាន​ច្រើន​ពី​មហាជន​ឬមួយ​យ៉ាងណា​?​ ចំណែក​ផលិតកម្ម​ថោ​ន​នឹង​មាន​បទ​ចម្រៀង​អ្វីខ្លះ​ដើម្បី​ត្រៀម​ចេញ​ឲ្យ រតនៈ ពិសី វាយលុក​ដណ្តើម​យក​ទីផ្សារ​ដូច​តារា​ផ្សេង​ឯទៀត៕

Related posts

Leave a Comment