ម៉ា ច័ន្ទ​បញ្ញា ប្រតិកម្ម​ និង​ផ្ដាំ​ទៅ​បុគ្គល​មួយ​ចំនួន​ថា ​អាច​មើលងាយ​ខ្លួន​ តែ​ហាម​មើលងាយ​អ្នកគាំទ្រ

ភ្នំពេញ ​៖​ តារា​ចម្រៀង​ម៉ា ច័ន្ទ​បញ្ញា ដោយ​សង្កេត​មាន​បុគ្គល​​មួយ​ចំនួន​ បានធ្វើ​ការរិះគន់​លើ​សមត្ថភាព និង​ថែមទាំង​ប្រើ​ស​ម្តី​មើលងាយ​វាយប្រហារ​ដល់​មហាជន​អ្នកគាំទ្រ​ខ្លួន​នោះ ​តារា​ប្រុស​រូប​នេះ​ បាន​ប្រតិកម្ម​ឆ្លើយតប​វិញ​ថា​ អាច​មើលងាយ​ខ្ញុំ​បាន តែ​ហាម​មើលងាយ​អ្នកគាំទ្រ​ខ្ញុំ។

លោក ម៉ា ច័ន្ទ​បញ្ញា បាន​និយាយថា ​វា​មិន​ខ្មេះ​ទេ ​តោះ​រ៉េ​ប​ក៏បាន អា​យ៉ៃ​ក៏បាន មហោរី​ក៏បាន​ដែរ​ តែ​កុំ​មើលងាយ​អ្នកគាំទ្រ​ខ្ញុំ​ឲ្យ​សោះ​ ពួកគេ​មិនដឹង​អ្វី​ទេ ជួយ​គិត​មើល​គ្រាន់តែ​ខ្ញុំ​ផុស​អរគុណ​ដល់​អ្នក​ចូល​មើល​ចម្រៀង​ក្នុង Channel YouTube ផ្ទាល់​របស់ខ្ញុំ​ស្រាប់​ តែមាន​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ផ្ ញើ​សារ​មក​រិះគន់​ខ្ញុំ​ហើយ​ប្លុក​ខ្ញុំ​ទៅវិញ។

លោក​បន្តថា ​ខ្ញុំ​គ្មានអ្វី​អស្ចារ្យ​ទេ គ្មាន​អ្នក​ចូល​មើល​វាល់​លាន​ដូច​គេ គ្មាន​អ្នក​យក​ចម្រៀង​ទៅ​ច្រៀង​តាម សំឡេង​ស្ដាប់​មិនកើត និង​ដៀមដាម​អ្នកគាំទ្រ​ខ្ញុំ​ថា​គាំទ្រ​អត់​ចេះ​មើល​មនុស្ស​ខ្ញុំ​មិន​ទាន់​បាន​ឆ្លើយ​ផង​ គេ​ក៏​ប្លុក​ខ្លួនគេ​បាត់ តែ​ខ្ញុំ​សូម​ប្រកាស​ជា​សាធារណៈ​ថា ​ខ្ញុំ​ពិតជា​គ្មានអ្វី​អស្ចារ្យ​មែន តែ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ធ្លាប់​ទទួលស្គាល់​ដោយ​រដ្ឋ ​ដោយ​បាន​ទៅ​ច្រៀង​ចម្រៀង​និពន្ធ​ថ្មី​នៅ​ចិន​តំណាង​យុវ​សិល្បករ​ខ្មែរ និង​ទទួល​ងារ​ជា​អ្នកចម្រៀង​ដែល​ស្លៀក​សម្លៀកបំពាក់​លេចធ្លោ​នៅ​អាស៊ី​តំណាង​ប្រទេស​ខ្មែរ និង​ទទួល​ពាន​ជា​អ្នកនិពន្ធ​វ័យក្មេង​ពី​ព្រះរាជាណាចក្រ​ថៃ​មែន។

បន្ថែម​ពីលើ​នេះ ម៉ា ច័ន្ទ​បញ្ញា លើកឡើងថា​ ខ្ញុំ​គ្មាន​អ្នក​ចូល​មើល​វាល់​លាន​ដូច​គេ​មែន តែ​ខ្ញុំ​មាន​អ្នកគាំទ្រ​ជាទី​ស្រលាញ់​ចាំ​គាំទ្រ ហើយ​ឆា​ណែ​ល​ខ្ញុំ ចំនួន​អ្នកមើល​ខ្ញុំ ក៏​ជា​ញើស​ឈាម​ខ្ញុំ​ចុច​មើលចុះ​ជា​ញើស​ឈាម​មែន ហើយ​រឿង​អ្នក​ចង់​ច្រៀង​តាម​មិន​ខ្វះ​ទេ មកពី​ខ្ញុំ​មិនទាន់​រៀបចំ​សម្រាប់​ពួកគេ​ប៉ុណ្ណោះ​។ រឿង​សំឡេង​ច្រៀង​កើត​មិនកើត​ទុក​ឲ្យ​បងប្អូន​ជា​អ្នក​ដាក់ពិន្ទុ​ចុះ​។ មួយទៀត​អាច​មើលងាយ​ខ្ញុំ​បាន តែ​ហាម​មើលងាយ​អ្នកគាំទ្រ​ខ្ញុំ ព្រោះ​ពួកគេ​សំខាន់​ណាស់​សម្រាប់​ខ្ញុំ៕

Related posts

Leave a Comment