មនុស្ស​យន្ត​ដំបូង​គេ​នៅ​កម្ពុជា​ នឹង​បង្ហាញ​វត្តមាន​សម្ដែង​ក្នុង​ភាពយន្ត​អប់រំ​ខ្លី​មួយ

ភ្នំពេញ ៖ ​នៅ​ទីបំផុត​មនុស្ស​យន្ត​ដំបូង​គេ​បង្អស់​របស់​កម្ពុជា​ ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​មាន​ឈ្មោះថា​RoboCam​ព្រះកុសុមៈ ​កំពុង​មានឈ្មោះ​ល្បីល្បាញ​ និង​ត្រូវ​បាន​ទទួល​ស្គាល់​ពី​អន្តរជាតិ​អំពី​បច្ចេកវិទ្យា​AI (Artificial intelligence) ដំណើរការ​ដោយ​ប្រព័ន្ធ Google API ពេលនេះ ត្រូវ​បាន​ជ្រើស​ឲ្យ​ក្លាយ​ជា​តួ​សម្ដែង​ក្នុង​រឿង​អប់រំ​ខ្លី វិនាស​ខ្លួន។

បើតាម​ការបញ្ជាក់​ពី​ផលិតករ​របស់​FTV Entertainment​ ដែល​បានបង្ហាញ​លើ​បណ្តាញ​សង្គម​និយាយថា​ ភាពយន្ត​រឿង​« វិនាស​ខ្លួន » នេះ​គឺជា​ភាពយន្ដ​បែប​វិទ្យាសាស្ត្រ​ដោយ​មនុស្ស​យន្ត RoboCam ព្រះកុសុមៈ​នឹង​សម្ដែង​ជា​តួអង្គ​មួយ​ដែលមាន​សមត្ថភាព​បង្វិល​ពេលវេលា​ថយក្រោយ​ពី​បច្ចុប្បន្នកាល​អោយ​ត្រឡប់​ទៅរក​អតីតកាល។

លោ​កថា​ខ្សែភាពយន្ដ​អប់រំ​ខ្លី « វិនាស​ខ្លួន » នេះ​ត្រូវបាន​ប្រកាសថា ​មាន​សារ​អប់រំ​ជាច្រើន​ដល់​អ្នកទស្សនា ​ក្នុងនោះ​មាន​ឈុត​ឆាក​ដូចជា​៖​ស្នេហា កំប្លែង និង​មាន​បញ្ចូល​បច្ចេកវិទ្យា​ថ្មី​នៃ​ការរីកចម្រើន​នៃ​AI របស់​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក។

មូលហេតុ​ដែល​ជ្រើស​យក​មនុស្ស​យន្ត​ឈ្មោះ RoboCam ព្រះកុសុមៈ មក​សម្ដែង​រឿងនេះ​ គឺ​ដើម្បី​ឲ្យ​ភាពយន្ត​ខ្មែរ​មួយ​នេះ​មាន​លក្ខណៈ​ប្លែក​ដោយសារ​ជា​មនុស្ស​យន្ត​នេះ​ ​​ផលិត​ដោយ​ស្នាដៃ​កូន​ខ្មែរ​ពិត​ពិត៕

Related posts

Leave a Comment