ព្រឿង សុជាតិ ​បាន​លោក ចាន់ មករា និង ចោម ក្វាន់ ផ្តល់​ថវិកា​១៥០​ដុល្លារ​ជួយ​សម្រួលការ​ធ្វើដំណើរ​មក​ស្រុកកំណើត​វិញ​

​ភ្នំពេញ ​៖ ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន ​និង​ដំណឹង​ជួប​ការលំបាក​របស់​កីឡាករ​ប្រដាល់​ព្រឿង សុជាតិ​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ ហើយ​ក្រោយពេល​បញ្ចប់​ការប្រកួត​សល់​លុយ​ត្រឹមតែ​៦០០​បាត​ស្មើ​ ១៥​ដុល្លារ​ស្ទើរតែ​គ្មាន​លទ្ធភាព​វិលត្រឡប់​មក​ស្រុកកំណើត​វិញ​នោះ ​ភ្លាមៗ​នេះ​គូស្នេហ៍​កញ្ញា ដេ​ន​នី ក្វាន់ គឺ​លោក ចាន់ មករា និង ចោម ក្វាន់ បានផ្តល់​ថវិកា​ចំនួន​១៥០​ដុល្លារ​ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់​កីឡាករ​រូបនេះ​។​

​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក ចាន់ មករា ដែល​កំពុងស្នាក់នៅ​លើទឹក​ដី​ប្រទេស​ថៃ​បាន​បញ្ជាក់ថា​ក្រោយពេល​ទទួលបាន​ព័ត៌មាន​នេះ​ លោក​ក៏បាន​ទាក់ទង​ទៅ​កីឡាករ ព្រឿង សុជាតិ ដើម្បី​ជួយ​សម្រួល​ថវិកា​ខ្លះៗ​អាចមាន​លទ្ធភាព​វិល​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​។​ លោក ចាន់ មករា បាន​បញ្ជាក់ថា​ខ្ញុំ​បាន​ជួយ​គាត់​១០០​ដុល្លារ​និង​បងថ្លៃ​ខ្ញុំ ចោម ក្វាន់ ៥០​ដុល្លារ​។​

សូម​រម្លឹកថា ថ្មីៗ​នេះ​មានការ​ទម្លាយ​ទាំង​ហួសចិត្ត​នូវ​រឿងរ៉ាវ​ពិត​របស់​អ្នក​ប្រដាល់​ស្រុក​ខ្មែរ​គឺ ព្រឿង សុជាតិ ដែល​បាន​ចេញទៅ​ប្រកួត​លើទឹក​ដី​ថៃ​។​ប៉ុន្តែ​ក្រោយពេល​នៃ​ការប្រកួត​ចប់​កីឡាករ​រូបនេះ​បែរជា​ស្ទើរ​រកលុយ​ជិះ​រថយន្ត​មក​ស្រុក​វិញ​គ្មាន​ពោលគឺ​សល់​ត្រឹមតែ​៦០០​បាត ស្មើរ​និង​១៥​ដុល្លារ​ប៉ុណ្ណោះ​។​
​បើតាម​ការរៀបរាប់​ពី​កីឡាប្រដាល់​រួម​អាជីព​ជាមួយគ្នា​លោក ទឹម សៀង​ហៃ បានលើកឡើង​ថា ​ហើម​មុខ បែក​ច្រមុះ មិន​ដែរ​ទៅ​ប្រកួត​នៅ​ថៃ​ទៅជា​លើកដំបូង​គ្រាន់តែ​ថ្លៃ​ធ្វើ​ប៉ាស​ស្ព័​រ​គ្រប់​ល្មម​ម៉ា​សង​គេ អ្នកណា​មិន​អាណិត។ បើ​ប្រកួត​ចប់​សល់​លុយ​តែ​៦០០​បាត់​ បើ​គិត​ជា​លុយ​ដុល្លារ​មិន​គិត​ទឹក​ស្មើ​​១៥​ដុល្លារ​ទៅវិញ​ល្មម​គ្រប់​លុយ​ទិញ​ថ្នាំផឹក​។​

ប្រភព​ដដែល​បាន​បន្តថា​ ប្រកួត​បានល្អ​ដែរ​បាន​ស្មើ​កីឡាករ​ថៃ ក្រោយ​ចប់​ពី​ការប្រកួត​សល់​លុយ​តែ​ប៉ុណ្ណឹង​រក​ឯង​ផ្ញើ​​ទិញ​អាវ​មួយ​លី​អូ​មួយ​មិនបាន​ហ្មង​ ជីវិត​អ្នក​ប្រដាល់​តែ​ប៉ុណ្ណឹង​បងប្អូន​អើយ​៦០​ភាគរយ​ទៅហើយ​ ដែលមាន​ជីវភាព​ខ្វះខាត ប្រកួត​ចប់​ពី​កម្មវិធី Super Champ គឺ​សល់​លុយ​១៥​ដុល្លារ​។​

ប្រភព​បន្ថែមថា ​ព្រឿង សុជាតិ ជួយ​ម្នាក់​១០០០​រៀល​ទៅ​បងប្អូន​គ្រែង​បាន​ទិញ​ថ្នាំលេប​មិនមែន​និយាយ​ឌឺ​គ្នាឯង​ទេ​ណា​ តែ​នេះ​និយាយ​ពិតមែន​ណា ឈឺ​សាច់​ចង់​ងាប់​គ្រាន់តែ​ថ្លៃ​សង​គេ​អស់​ល្មម​មានឱកាស​ចាំ​ជួបគ្នា​ស៊ូៗ​។​
​បើតាម​ការកត់សម្គាល់​បើ​ប្រៀបធៀប​រវាង​កីឡាប្រដាល់​ខ្មែរ​និង​កីឡាករ​ស្រុក​គេ​ឬ​អ្នកសិល្បៈ​គឺ​ហាក់​មាន​គំលាត​ខុសគ្នា​ខ្លាំង​លើ​ចំណូល​ដែល​ទទួលបាន​ពី​ការឡើង​ប្រកួត​ម្តងៗ​ទើប​ធ្វើ​ឲ្យ​មហាជន​ខ្មែរ​មួយចំនួន​ហាក់​មិន​សប្បាយចិត្ត​ហើ​យ​បង្ហាញ​ការអាណិតអាសូរ​ចំពោះ​កីឡាករ​ប្រដាល់​ស្រុក​ខ្មែរ​៕​

Related posts

Leave a Comment