ព្រឿង សុជាតិ ចេញទៅ​ប្រកួត​នៅ​ថៃ ​ចប់​ការប្រកួត​សល់​៦០០​បាត​ ​ស្ទើរ​រក​លុយ​មក​ខ្មែរ​វិញ​គ្មាន

ភ្នំពេញ​ ៖ ​បើ​ប្រៀបធៀប​រវាង​កីឡាប្រដាល់​ខ្មែរ​និង​កីឡាករ​ស្រុក​គេ ​ឬ​អ្នកសិល្បៈ​ គឺ​ហាក់​មាន​គម្លាត​ខុសគ្នា​ខ្លាំង​លើ​ចំណូល​ដែល​ទទួលបាន​ពី​ការ​ឡើង​ប្រកួត​ម្តងៗ​ ទើប​ធ្វើ​ឲ្យ​មហាជន​ខ្មែរ​មួយចំនួន​ហាក់​មិន​សប្បាយចិត្ត​ ហើយ​​បង្ហាញ​ការ​អាណិតអាសូរ​ចំពោះ​កីឡាករ​ប្រដាល់​ស្រុក​ខ្មែរ។
​ជាក់ស្តែង​មុននេះ​បន្តិច​ មានការ​ទម្លាយ​ទាំង​ហួសចិត្ត​នូវ​រឿងរ៉ាវ​ពិត​របស់​អ្នក​ប្រដាល់​ស្រុក​ខ្មែរ​គឺ ព្រឿង សុជាតិ ដែល​បាន​ចេញទៅ​ប្រកួត​លើទឹក​ដី​ថៃ​។ ​ប៉ុន្តែ​ក្រោយពេល​នៃ​ការប្រកួត​ចប់​កីឡាករ​រូបនេះ​ បែរជា​ស្ទើរ​រកលុយ​ជិះ​រថយន្ត​មក​ស្រុក​វិញ​គ្មាន​ ពោល​គឺ​សល់​ត្រឹមតែ​៦០០​បាត ស្មើ​នឹង​១៥​ដុល្លារ​ប៉ុណ្ណោះ​។​
បើតាម​ការរៀបរាប់​ពី​កីឡាប្រដាល់​រួម​អាជីព​ជាមួយគ្នា​លោក ទឹម សៀង​ហៃ បានលើកឡើង​ថា​ ហើម​មុខ បែក​ច្រមុះ មិន​ដែល​ទៅ​ប្រកួត​នៅ​ថៃ​ ទៅជា​លើកដំបូង​គ្រាន់តែ​ថ្លៃ​ធ្វើ​ប៉ាស​ស្ព័​រ​គ្រប់​ល្មម​ម៉ា​សង​គេ អ្នកណា​មិន​អាណិត។ បើ​ប្រកួត​ចប់​សល់​លុយ​តែ​៦០០​បាត ​បើ​គិត​ជា​លុយ​ដុល្លារ​មិន​គិត​ទឹក​ស្មើ​​១៥​ដុល្លារ​ទៅវិញ​ល្មម​គ្រប់​លុយ​ទិញ​ថ្នាំផឹក​។​

ប្រភព​ដដែល​បាន​បន្ត​ថា​ ប្រកួត​បាន​ល្អ​ដែរ​ បាន​ស្មើ​​កីឡាករ​ថៃ ក្រោយ​ចប់​ពី​ការប្រកួត​សល់​លុយ​តែ​ប៉ុណ្ណឹង​រក​ឯង​ផ្ញើ​​ទិញ​អាវ​មួយ​លី​អូ​មួយ​មិនបាន​ហ្មង​ជីវិត​អ្នក​ប្រដាល់​តែ​ប៉ុណ្ណឹង​បងប្អូន​អើយ​៦០​ភាគរយ​ទៅ​ហើយ​ ដែលមាន​ជីវភាព​ខ្វះខាត ប្រកួត​ចប់​ពី​កម្មវិធី Super Champ គឺ​សល់​លុយ​១៥​ដុល្លារ។

ប្រភព​បន្ថែម​ថា ​ព្រឿង សុជាតិ ជួយ​ម្នាក់​១០០០​រៀល​ទៅ​បងប្អូន​គ្រែង​បាន​ទិញ​ថ្នាំលេប​មិនមែន​និយាយ​ឌឺ​គ្នាឯង​ទេ​ណា​ តែ​នេះ​និយាយ​ពិតមែន​ណា ឈឺ​សាច់​ចង់​ងាប់​គ្រាន់តែ​ថ្លៃ​សង​គេ​អស់​ល្មម​មានឱកាស​ចាំ​ជួប​គ្នា​ស៊ូៗ​។​ ជាមួយគ្នា​នៃ​ការ​លើកឡើង​ខាង​លើ​នេះ ​ភ្លាមៗ​នោះ​លោក ចាន់ មករា ដែល​ជា​គូស្នេហ៍​កញ្ញា ដេ​ន​នី ក្វាន់ ក៏បាន​ប្រកាស​ថាបើ​រឿងនេះ​ជាការ​ពិត ហើយ កីឡាករ ព្រឿង សុជាតិ មិនទាន់ ត្រលប់​ទៅ​ខ្មែរ​វិញ​ទេ ​គាត់​អាច​ឆាត​មក​ខ្ញុំ​បន្តិច​មក​ខ្ញុំ​នៅ​ថៃ​ចង់​ជួយ​សោហ៊ុយ​គាត់​ខ្លះ ឬ​ប្អូន​អាច​ជិះ​តាក់ស៊ី​ពី​កន្លែង​ប្អូន​ប្រកួត​យប់មិញ មក​សាផាន់​ខ្វា​យ (​មន្ទី​រពេទ្យ ប៉ៅ​ឡូ ) ប្រ​មាណ​២០​នាទី​ទេ៕​

Related posts

Leave a Comment