ប្រុងប្រយ័ត្ន! សមាជិក​ក្រុម​ក្មេង​ខ្មែរ​ម្នាក់​ ត្រូវ​ចោរ​លួច​រថយន្ត​ទៅ​បាត់​ដោយ​សុវត្ថិភាព

ភ្នំពេញ​ ៖​ តារាចម្រៀង​Original Song គឺ​លោក កៅ ពន្លឺ ដែល​ស្ថិតនៅ​ក្រុម​ក្មេង​ខ្មែរ ​ត្រូវបាន​ចោរលួច​រថយន្ត​ទៅ​បាត់​ដោយ​សុវត្ថិភាព​កាលពី​វេលា​ម៉ោង​១​យប់​ឈាន​ចូល​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩​កន្លងមកនេះ។

បើតាម​ប្រភព​បាន​បញ្ជាក់ថា​ ក្រុម​ក្មេង​ខ្មែរ​លោក កៅ ពន្លឺ បាន​បាត់​ឡាន ព្រុស ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AE-3624 បាត់​ចេញពី ម្ដុំ​ផ្លូវ 310​កែង 163 សង្កាត់​អូឡាំពិក ខណ្ឌចំការមន រាជធានី​ភ្នំពេញ វេលា​ម៉ោង​១​យប់។ ដំណឹង​នេះ ​បានធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​គ្រប់គ្នា។

ជាការ​កត់សម្គាល់​ករ​ណី​នេះ​ពុំមែន​ទើបតែ​កើតមាន​ឡើងលើ​តារាចម្រៀង កៅ ពន្លឺ នោះទេ​ពោលគឺ​កន្លងមក​តែងមាន​ប្រជាពលរដ្ឋ​មួយចំនួន​ធ្លាប់បាន​ជួបប្រទះ​ករណីនេះ​ជា​បន្តបន្ទាប់​ខណៈដែល​មាន​ការអំពាវនាវ​ឲ្យ​ខាង​សមត្ថកិច្ច​គួរតែ​រឹង​បន្តឹង​រឿងនេះ​ឲ្យ​បាន​ដិតដល់​ផង​នោះ៕

 

Related posts

Leave a Comment