តារា​TikTok​ស្រស់​ស្អាត​ម្នាក់ ​និង​ជនសង្ស័យ​១០​នាក់​ទៀត ​ត្រូវ​ចាប់ខ្លួន

ភ្នំពេញ​ ៖​ ដោយមាន​ការស៊ើបអង្កេត​ និង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​នោះ​ កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​ផ្ទៃ​ប្រទេស​ បាន​ចុះ​ធ្វើ​ប្រតិបត្តិ​ការ​​ក្រសោប​បាន​ជនសង្ស័យ​ចំនួន​១១​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។​ អ្វីដែល​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​នោះ ​គឺ​ក្នុងចំណោម​ជនសង្ស័យ​ទាំង​១១​នាក់​នោះ ​ក៏​មាន​ស្រី​ស្អាត​ល្បី​ឈ្មោះ​តាម​បណ្ដាញ​សង្គម​TikTok​ម្នាក់​​ផងដែរ។
បើតាម​ប្រភពពី​កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន​បាន​បញ្ជាក់ថា​ កាលពី​វេលា​ម៉ោង​១៩​និង ២០​នាទី ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៩​កន្លងមកនេះ ​កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន​បាន​បើក​ប្រតិបត្តិ​ការចុះ​ឃាត់ខ្លួន​ជនសង្ស័យ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ចំនួន​១១​នា ក់​ដោយ​ក្នុងនោះ​ប្រុស​ចំនួន​០៤​នាក់​ និង​ស្រី​០៧​នាក់។

ប្រភព​បាន​បន្តថា​ ចំពោះ​ប្រតិបត្តិ​ការ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ទាំង​១១​នាក់​នេះ​ បានធ្វើ​ឡើង​នៅ​ចំណុច អាគារ​ឌឹ​ប្រ៊ី​ដ បន្ទប់​លេខ​២២​ជាន់​ទី​១៩​ស្ថិតនៅ​លើផ្លូវ​លេខ​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ ក្នុង​ការ​ឃាត់​ខ្លួន​នេះ ​កម្លាំង​បាន​ដកហូត​វត្ថុ​តាង​​រួមមាន​៖ ១,​ក្រាម​ពណ៌​ស​ថ្លា​០៥​កញ្ចប់​៨,២៣​ក្រាម​។​ ២,​ម្សៅ​ពណ៌​ស​០៤​កញ្ចប់ ២,៦៩​ក្រាម ​និង​៣,​ថ្នាំ​គ្រាប់​ពណ៌​ផ្ទៃមេឃ​២៩​គ្រាប់ ១១,៥៤​ក្រាម។
បន្ទាប់ពី​ចុះ​ឃាត់ខ្លួន ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១១​នាក់ (​ប្រុស​០៤​នាក់​ស្រី​០៧​នាក់​) ដែល​ក្នុង​នោះ​មាន​តារា​TikTok​ម្នាក់​ផង​នោះ ​ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យ​បទល្មើស​គ្រឿងញៀន​ដើម្បី​កសាង​នីតិវិធី​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

ករណី​នេះដែរ​ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការហួសចិត្ត​ខ្លាំង​ក្រោយ​ពេលដែល​ដឹងថា​នារី​ស្រស់ស្អាត​ដែល​តារា​TikTok​ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​ករណី​គ្រឿងញៀន​នេះ​ផង​នោះ៕

Related posts

Leave a Comment